គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 36:36-38 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. ដូច្នេះ អស់​ទាំង​សាសន៍​ដែល​សល់​នៅ​ព័ទ្ធ​ជុំវិញ​ឯង គេ​នឹង​ដឹង​ថា គឺ​អញ ជា​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​សង់​ទី​បំផ្លាញ​នោះ​ឡើង ហើយ​សាប‌ព្រោះ​កន្លែង​ដែល​ចោល​ស្ងាត់​វិញ គឺ​អញ ជា​យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ ក៏​នឹង​សំរេច​តាម​ផង។

37. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មួយ​ទៀត​អញ​នឹង​បើក​ឲ្យ​ពួក​វង្ស​អ៊ីស្រា‌អែល បាន​សួរ​អញ​ពី​ដំណើរ​នោះ​ឯង ដើម្បី​ឲ្យ​អញ​បាន​សំរេច​ការ​នោះ​ដល់​គេ គឺ​អញ​នឹង​ឲ្យ​គេ​ចំរើន​គ្នា​ជា​ច្រើន​ឡើង ដូច​ជា​ហ្វូង​ចៀម

38. អស់​ទាំង​ទី​ក្រុង​ខូច​បង់ នឹង​បាន​ពេញ​ដោយ​ហ្វូង​មនុស្ស ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​ញែក​ជា​បរិសុទ្ធ គឺ​ដូច​ជា​ហ្វូង​ចៀម​នៅ​ក្រុង​យេរូ‌សាឡិម ក្នុង​ថ្ងៃ​បុណ្យ​មាន​កំណត់ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

សូមអានជំពូកពេញលេញ អេសេគាល 36