គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 35:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

2. កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ស្រុក​ភ្នំ​សៀរ ចូរ​ទាយ​ទាស់​នឹង​វា​ថា

3. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នែ​ស្រុក​ភ្នំ​សៀរ​អើយ អញ​ទាស់​នឹង​ឯង អញ​នឹង​លូក​ដៃ​អញ​ទៅ​លើ​ឯង ព្រម​ទាំង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង

4. អញ​នឹង​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ខូច​បង់​ទៅ ហើយ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

5. ពី​ព្រោះ​ឯង​បាន​ព្យាបាទ​ជានិច្ច ក៏​បាន​ប្រគល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដល់​អំណាច​នៃ​ដាវ នៅ​ថ្ងៃ​ដែល​គេ​មាន​សេចក្ដី​អន្តរាយ គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​បាន​ដល់​កំណត់​ហើយ

6. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ប្រាកដ​ជា​អញ​នឹង​ត្រៀម​ឯង​ទុក​ដល់​គ្រា​ខ្ចាយ​ឈាម ហើយ​ឈាម​នឹង​ដេញ​តាម​ឯង​ទៅ ដោយ​ព្រោះ​ឯង​មិន​បាន​ស្អប់​ឈាម​ទេ នោះ​ឈាម​នឹង​ដេញ​តាម​ឯង​ជា​ពិត

សូមអានជំពូកពេញលេញ អេសេគាល 35