គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 33:4-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ហើយ​មាន​អ្នក​ណា​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ បើ​ដាវ​មក​ពិត ហើយ​យក​ជីវិត​គេ​ទៅ នោះ​ឈាម​គេ​នឹង​ធ្លាក់​ទៅ​លើ​ក្បាល​គេ​វិញ

5. ព្រោះ​បាន​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ ដូច្នេះ គេ​នឹង​ជាប់​មាន​ទោស​ចំពោះ​ឈាម​របស់​ខ្លួន​វិញ ដ្បិត​បើ​បាន​អើពើ នោះ​នឹង​បាន​រួច​ជីវិត​ជា​ពិត

6. តែ​បើ​អ្នក​ចាំ​យាម​ឃើញ​ដាវ​មក ហើយ​មិន​ផ្លុំ​ត្រែ​ឲ្យ​បណ្តា‌ជន​បាន​ដឹង រួច​ដាវ​ក៏​មក​ដល់ យក​ជីវិត​អ្នក​ណា​ចេញ​ពី​ពួក​គេ​ទៅ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន តែ​អញ​នឹង​ទារ​ឈាម​របស់​អ្នក​នោះ​ពី​ដៃ​អ្នក​ចាំ​យាម​វិញ។

7. កូន​មនុស្ស​អើយ គឺ​យ៉ាង​នោះ​ឯង​ដែល​អញ​បាន​តាំង​ឯង​ឡើង​ឲ្យ​ធ្វើ​ជា​អ្នក​ចាំ​យាម ដល់​ពួក​វង្ស​អ៊ីស្រា‌អែល ដូច្នេះ ចូរ​ស្តាប់​ពាក្យ​ពី​មាត់​អញ ហើយ​ប្រកាស​ប្រាប់​គេ​ឲ្យ​អញ

8. កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឱ​មនុស្ស​អាក្រក់​អើយ ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត តែ​ឯង​មិន​ពន្យល់​ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ​ចោល​ផ្លូវ​របស់​ខ្លួន​ទេ ដូច្នេះ​មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​អញ​នឹង​ទារ​ឈាម​វា​ពី​ដៃ​ឯង​វិញ

9. ប៉ុន្តែ​បើ​ឯង​ពន្យល់​ប្រាប់​ដល់​មនុស្ស​អាក្រក់ ពី​ផ្លូវ​របស់​វា ឲ្យ​បាន​លះ​ចោល​ផ្លូវ​នោះ​ចេញ តែ​វា​មិន​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​សោះ នោះ​វា​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​វា តែ​ឯង​បាន​ដោះ​ខ្លួន​ឲ្យ​រួច​វិញ។

សូមអានជំពូកពេញលេញ អេសេគាល 33