គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 33:27-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. ត្រូវ​ឲ្យ​ឯង​ប្រាប់​ដល់​គេ​ដូច្នេះ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​អស់​ទាំង​ទី​ខូច​បង់​នេះ នឹង​ដួល​ដោយ​ដាវ ហើយ​អ្នក​ណា​ដែល​នៅ​ឯ​ទី​វាល​ទទេ អញ​នឹង​ប្រគល់​ដល់​សត្វ​ព្រៃ​ឲ្យ​ត្រូវ​ហែក​ស៊ី ហើយ​ពួក​អ្នក​ដែល​នៅ​ក្នុង​ទី​មាំ‌មួន និង​ក្នុង​រអាង​ភ្នំ គេ​នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ

28. អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង នោះ​សេចក្ដី​ឆ្មើង‌ឆ្មៃ​នៃ​អំណាច​វា​នឹង​ផុត​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​របស់​ស្រុក​អ៊ីស្រា‌អែល នឹង​ត្រូវ​ចោល​ស្ងាត់​នៅ​ឥត​មាន​អ្នក​ណា​ដើរ​កាត់​ឡើយ

29. នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត​ក្នុង​កាល​ដែល​អញ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង ដោយ​ព្រោះ​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​គេ​បាន​ប្រព្រឹត្ត​នោះ។

30. មួយ​ទៀត កូន​មនុស្ស​អើយ ពួក​កូន​ចៅ​របស់​សាសន៍​ឯង គេ​និយាយ​គ្នា​ពី​ឯង​នៅ​ក្បែរ​កំផែង ហើយ​នៅ​មាត់​ទ្វារ​ផ្ទះ គេ​និយាយ​គ្នា គឺ​គ្រប់​គ្នា​និយាយ​នឹង​បង​ប្អូន​ខ្លួន​ថា ចូរ​យើង​ទៅ​ស្តាប់​ព្រះ‌បន្ទូល ដែល​មក​ពី​ព្រះ‌យេហូវ៉ា​ចុះ

31. គេ​ក៏​មក​ឯ​ឯង ដូច​ជា​បណ្តា‌ជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​ឯង ដូច​ជា​រាស្ត្រ​អញ ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង តែ​មិន​ប្រព្រឹត្ត​តាម​ទេ ដ្បិត​បបូរ​មាត់​គេ​សំដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​តាម​រក​កំរៃ​ដល់​ខ្លួន​វិញ

32. ហើយ​មើល គេ​រាប់​ឯង​ទុក​ដូច​ជា​បទ​ចំរៀង ដ៏​ពីរោះ​នៃ​មនុស្ស​មាន​សំឡេង​ល្អ ហើយ​ចេះ​លេង​ភ្លេង​យ៉ាង​ប្រសប់​ប៉ុណ្ណោះ ដ្បិត​គេ​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង ប៉ុន្តែ​មិន​ប្រព្រឹត្ត​តាម​ទេ

សូមអានជំពូកពេញលេញ អេសេគាល 33