គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 31:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​ដល់​ថ្ងៃ​១ ខែ​ជេស្ឋ ឆ្នាំ​ទី​១១ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ផារ៉ោន ស្តេច​ស្រុក​អេស៊ីព្ទ និង​ពួក​កក‌កុញ​របស់​វា​ថា ដែល​ឯង​ធំ​ទាំង​ម៉្លេះ នោះ​តើ​ធៀប​ដូច​ជា​អ្វី

3. មើល ពី​ដើម​ពួក​សាសន៍​អាស‌ស៊ើរ គេ​ជា​ដើម​តាត្រៅ​នៅ​ព្រៃ​ល្បាណូន មាន​មែក​ល្អ ហើយ​ស៊ុប‌ទ្រុប​បាំង​ម្លប់ ក៏​មាន​សណ្ឋាន​ខ្ពស់ ហើយ​កំពូល​នៅ​កណ្តាល​មែក​ញឹក‌ស្និត

4. ទឹក​ទាំង‌ឡាយ​បាន​ចំរើន​ដើម​នោះ ហើយ​ទី​ជំរៅ​បាន​ធ្វើ​ឲ្យ​លូត​ឡើង ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ហូរ​ព័ទ្ធ​ជុំវិញ​កន្លែង​របស់​វា ព្រម​ទាំង​បង្ហូរ​ផ្លូវ​ទឹក​ទៅ​ដល់​គ្រប់​ទាំង​ដើម​ឈើ​នៅ​ដី​នោះ​ផង

5. ហេតុ​នោះ​បាន​ជា​វា​លូត​ខ្ពស់​ជាង​អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី មែក​វា​ចំរើន​ជា​ច្រើន​ឡើង ហើយ​ក៏​លូត​ចេញ​វែង ដោយ​មាន​ទឹក​ជា​ច្រើន ក្នុង​កាល​ដែល​បែក​មែក​ទាំង​នោះ

6. អស់​ទាំង​សត្វ​ហើរ​លើ​អាកាស​បាន​ធ្វើ​សំបុក​នៅ​មែក​វា ហើយ​គ្រប់​ទាំង​សត្វ​នៅ​ដី​បាន​បង្កើត​កូន​នៅ​ក្រោម​មែក​វា ឯ​អស់​ទាំង​សាសន៍​ធំៗ ក៏​អាស្រ័យ​នៅ​ក្រោម​ម្លប់​វា​ដែរ

7. យ៉ាង​នោះ​វា​បាន​ល្អ​មើល ដោយ​ព្រោះ​ធំ​ខ្ពស់ ហើយ​មាន​មែក​វែង ដ្បិត​ឫស​វា​នៅ​ក្បែរ​ទឹក​ជា​ច្រើន

8. អស់​ទាំង​ដើម​តាត្រៅ​ដែល​នៅ​សួន‌ច្បារ​នៃ​ព្រះនឹង​បិទ​បាំង​វា​មិន​បាន ដើម​កកោះ​ទាំង​ប៉ុន្មាន​មិន​ប៉ុន​មែក​វា ហើយ​ដើម​សុក្រម​ក៏​មិន​ស្មើ​នឹង​មែក​វា​ដែរ ឥត​មាន​ដើម​ឈើ​ណា​មួយ ក្នុង​សួន‌ច្បារ​នៃ​ព្រះ ដែល​មាន​លំអ​ដូច​វា​ឡើយ

9. អញ​បាន​ធ្វើ​ឲ្យ​វា​ល្អ ដោយ​មាន​មែក​ជា​បរិបូរ​ដល់​ម៉្លេះ​បាន​ជា​អស់​ទាំង​ដើម​ឈើ​នៅ​អេដែន គឺ​នៅ​សួន‌ច្បារ​នៃ​ព្រះ​បាន​ច្រណែន​នឹង​វា។

10. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ធំ​ឡើង​យ៉ាង​ខ្ពស់ ហើយ​មាន​កំពូល​លូត​ឡើង​នៅ​កណ្តាល​មែក​ញឹក‌ស្និត ហើយ​មាន​ចិត្ត​ប៉ោង​ឡើង​ដោយ‌សារ​កំពស់​នោះ

11. នោះ​អញ​បាន​ប្រគល់​ទៅ ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​ដ៏​ខ្លាំង​ពូកែ​របស់​អស់​ទាំង​សាសន៍ អ្នក​នោះ​នឹង​ប្រព្រឹត្ត​នឹង​វា តាម​អំពើ​អាក្រក់​របស់​វា អញ​បាន​បណ្តេញ​វា​ចេញ​ហើយ

សូមអានជំពូកពេញលេញ អេសេគាល 31