គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 3:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ឯង​ស៊ី​របស់​ដែល​ឯង​ឃើញ​នេះ គឺ​ស៊ី​ក្រាំង​នេះ​ទៅ រួច​ចូរ​ទៅ​និយាយ​នឹង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ចុះ

2. ដូច្នេះ ខ្ញុំ​ក៏​ហា​មាត់​ឡើង ហើយ​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​បរិភោគ​ក្រាំង​នោះ​ទៅ

3. ទ្រង់​បង្គាប់​ដល់​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ឲ្យ​ពោះ​ឯង​ទទួល​ចុះ ហើយ​ឲ្យ​បាន​ឆ្អែត​ដោយ​ក្រាំង​នេះ ដែល​អញ​ឲ្យ​ដល់​ឯង​ផង នោះ​ខ្ញុំ​ក៏​បរិភោគ​ទៅ ឯ​នៅ​ក្នុង​មាត់​ខ្ញុំ ក្រាំង​នោះ​មាន​រស​ផ្អែម​ដូច​ជា​ទឹក​ឃ្មុំ។

4. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ ចូរ​ទៅ ចូរ​ទៅ​ឯ​ពូជ‌ពង្ស​អ៊ីស្រា‌អែល ហើយ​ប្រាប់​គេ​តាម​ពាក្យ​របស់​អញ​ចុះ

5. ដ្បិត​អញ​មិន​ចាត់​ឯង ឲ្យ​ទៅ​ឯ​សាសន៍​ណា​ដែល​មាន​ពាក្យ​សំដី​ប្លែក និង​ភាសា​ពិបាក​នោះ​ទេ គឺ​ឲ្យ​ទៅ​ឯ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​វិញ

សូមអានជំពូកពេញលេញ អេសេគាល 3