គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 29:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ថ្ងៃ​១២​ខែ​បុស្ស​ឆ្នាំ​ទី​១០ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ឯង​ទាស់​នឹង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ហើយ​ទាយ​ទាស់​នឹង​វា ព្រម​ទាំង​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង ថា

3. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នែ ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ជា​សត្វ​សំបើម​ដែល​ដេក​នៅ​កណ្តាល​ទន្លេ​របស់​ខ្លួន​អើយ អញ​ទាស់​នឹង​ឯង ដ្បិត​ឯង​ថា ទន្លេ​នេះ​ជា​របស់​ផង​អញ អញ​បាន​បង្កើត​សំរាប់​តែ​ខ្លួន​អញ​ទេ

4. អញ​នឹង​ដាក់​ទំពក់​នៅ​ក្នុង​មាត់​ឯង ហើយ​នឹង​ឲ្យ​ត្រី​នៅ​ទន្លេ​ឯង មក​ភ្ជាប់​ខ្លួន​នៅ​នឹង​ស្រកា​ឯង ក៏​នឹង​នាំ​ឯង​ឡើង​ចេញ​ពី​កណ្តាល​ទន្លេ​ឯង​នោះ ដោយ​ទាំង​ត្រី​ទាំង​ប៉ុន្មាន​ដែល​នៅ​ទន្លេ​ឯង​ជាប់​នឹង​ស្រកា​ឯង​មក​ផង

5. អញ​នឹង​បោះ​ឯង​ចោល​ក្នុង​ទី​រហោ‌ស្ថាន គឺ​ទាំង​ខ្លួន​ឯង និង​ត្រី​ទាំង​អស់​នៅ​ទន្លេ​ឯង​ផង ឯង​នឹង​ធ្លាក់​ទៅ​នៅ​ទី​វាល​ទទេ ឥត​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ទៀត​ឡើយ អញ​បាន​ឲ្យ​ឯង​ទៅ​ជា​អាហារ​ដល់​អស់​ទាំង​សត្វ​នៅ​ដី និង​សត្វ​ហើរ​លើ​អាកាស

6. នោះ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ពី​ព្រោះ​គេ​ជា​ឈើ​ច្រត់​ធ្វើ​ពី​បបុស ដល់​ពួក​វង្ស​អ៊ីស្រា‌អែល

7. កាល​ពួក​អ៊ីស្រា‌អែល បាន​ចាប់​យក​កាន់ នោះ​ឯង​ក៏​បាក់​បែក​ទៅ ហើយ​ចាក់​ហែក​ស្មា​គេ​អស់​រលីង កាល​គេ​ច្រត់​ពឹង​មក​លើ​ឯង នោះ​ឯង​បាន​ចាក់​ទៅ​ធ្វើ​ឲ្យ​ថ្លស់​ចង្កេះ​គេ។

8. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​នាំ​ដាវ​មក​លើ​ឯង ហើយ​នឹង​កាត់​ទាំង​មនុស្ស និង​សត្វ​ចេញ​ពី​ឯង

9. នោះ​ស្រុក​អេស៊ីព្ទ​នឹង​ទៅ​ជា​ទី​ចោល​ស្ងាត់ ហើយ​ខូច​បង់ ដូច្នេះ គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ហើយ​ដោយ​ព្រោះ​វា​បាន​ពោល​ថា ទន្លេ​នេះ​ជា​របស់​ផង​អញ គឺ​អញ​បាន​បង្កើត​ឡើង

10. ដូច្នេះ​មើល អញ​ទាស់​នឹង​ឯង ហើយ​នឹង​ទន្លេ​ទាំង​ប៉ុន្មាន​របស់​ឯង​ផង អញ​នឹង​ធ្វើ​ឲ្យ​ស្រុក​អេស៊ីព្ទ ទៅ​ជា​ទី​ខូច​បង់​អស់​រលីង ហើយ​ចោល​ស្ងាត់​នៅ ចាប់​តាំង​ពី​ប៉ម​ស៊ីយេន​រហូត​ដល់​ព្រំ​ស្រុក​អេធីយ៉ូពី

សូមអានជំពូកពេញលេញ អេសេគាល 29