គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 24:22-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

22. គ្រា​នោះ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ជា​ខ្ញុំ​បាន​ធ្វើ​នេះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​មិន​បិទ​បាំង​បបូរ​មាត់ ឬ​ស៊ី​អាហារ​ធម្មតា​ទេ

23. ឯ​សំពត់​ឈ្នួត​នឹង​នៅ​ជាប់​លើ​ក្បាល ហើយ​ស្បែក​ជើង​នៅ​ជាប់​នឹង​ជើង​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​សោយ‌សោក ឬ​យំ‌យែក​ឡើយ គឺ​នឹង​រោយ‌រៀវ​ទៅ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​នឹង​ថ្ងូរ​ប្រទល់​មុខ​គ្នា​នឹង​គ្នា​វិញ

24. អេសេ‌គាល​នឹង​ធ្វើ​ជា​ទី​សំគាល់ ដល់​ឯង​រាល់​គ្នា​យ៉ាង​នោះ​ឯង ឯង​រាល់​គ្នា​នឹង​ធ្វើ​តាម​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ​នោះ​ដែរ កាល​ណា​ការ​នេះ​កើត​មក នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

25. ឯ​ឯង កូន​មនុស្ស​អើយ នៅ​ថ្ងៃ​ដែល​អញ​នឹង​ដក​យក​ទី​ពឹង​ពី​គេ​ចេញ ព្រម​ទាំង​សេចក្ដី​អំណរ​ចំពោះ​សិរី‌ល្អ​របស់​គេ និង​អ្វីៗ​ដែល​ត្រូវ​ចំណុច​ភ្នែក ហើយ​សំណប់​ចិត្ត​គេ​ផង គឺ​កូន​ប្រុស​កូន​ស្រី​គេ

26. នៅ​ថ្ងៃ​នោះ​ឯង អ្នក​ណា​ដែល​រត់​រួច​បាន គេ​នឹង​មក​ឯ​ឯង ដើម្បី​នឹង​ប្រាប់​ពី​ការ​នោះ​ឲ្យ​ឯង​ឮ​ដោយ​ត្រចៀក

27. នៅ​ថ្ងៃ​នោះ មាត់​ឯង​នឹង​បើក​ឡើង​ដល់​អ្នក​ដែល​រត់​រួច ឯង​នឹង​អាច​និយាយ​បាន មិន​នៅ​គ​ទៀត​ឡើយ គឺ​យ៉ាង​នោះ ដែល​ឯង​នឹង​ធ្វើ​ជា​ទី​សំគាល់​ដល់​គេ ហើយ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

សូមអានជំពូកពេញលេញ អេសេគាល 24