គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 24:14-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. អញ​នេះ គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ ការ​នេះ​នឹង​កើត​មក ហើយ​អញ​នឹង​ធ្វើ​ឲ្យ​សំរេច​ជា​ពិត អញ​មិន​ព្រម​ដក​ថយ ឬ​ត្រា‌ប្រណី​ឡើយ ក៏​មិន​ដែល​ប្រែ​គំនិត​ដែរ គេ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត និង​អំពើ​ដែល​ឯង​បាន​ធ្វើ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

15. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា

16. កូន​មនុស្ស​អើយ មើល អញ​នឹង​ដក​យក​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​ពី​ឯង​ចេញ ដោយ​អាសន្ន‌រោគ តែ​មិន​ត្រូវ​ឲ្យ​ឯង​សោយ‌សោក ឬ​យំ‌យែក​ឡើយ ក៏​មិន​ត្រូវ​ស្រក់​ទឹក​ភ្នែក​ដែរ

17. ឯង​នឹង​ដក​ដង្ហើម​ធំ​ចុះ តែ​កុំ​ឲ្យ​ឮ​ឲ្យ​សោះ កុំ​ឲ្យ​យំ​សោក​នឹង​ខ្មោច​ស្លាប់​ឡើយ ត្រូវ​ឲ្យ​រុំ​ឈ្នួត​ជាប់​នៅ​លើ​ក្បាល ហើយ​ពាក់​ស្បែក​ជើង​វិញ មិន​ត្រូវ​ឲ្យ​បិទ​បាំង​បបូរ​មាត់​ឯង ឬ​ស៊ី​អាហារ​ធម្មតា​ទេ

18. ដូច្នេះ ខ្ញុំ​ក៏​និយាយ​ដល់​បណ្តា‌ជន​នៅ​ព្រឹក​នោះ ហើយ​ដល់​ល្ងាច​ប្រពន្ធ​ខ្ញុំ​ស្លាប់​ទៅ រួច​ព្រឹក​ឡើង​ខ្ញុំ​បាន​ធ្វើ​ដូច​ជា​ទ្រង់​បង្គាប់​មក។

19. បណ្តា‌ជន​ទាំង​ប៉ុន្មាន​ក៏​សួរ​ខ្ញុំ​ថា សូម​ប្រាប់​យើង​ពី​ការ​ដែល​អ្នក​ធ្វើ​ទាំង​នេះ តើ​មាន​ន័យ​ដូច​ម្តេច​ដល់​យើង

20. នោះ​ខ្ញុំ​ប្រាប់​គេ​ពី​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​មក​ដល់​ខ្ញុំ​ថា

21. ចូរ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្អាប់​ទី​បរិសុទ្ធ​របស់​អញ នឹង​សេចក្ដី​អំនួត​របស់​អំណាច​ឯង​រាល់​គ្នា ហើយ​របស់​ដែល​ត្រូវ​ចំណុច​ភ្នែក​នៃ​ឯង ព្រម​ទាំង​សំណប់​ចិត្ត​ឯង​រាល់​គ្នា​ផង ឯ​ពួក​កូន​ប្រុស​កូន​ស្រី​ដែល​ឯង​បាន​ទុក​ចោល​ឯ​ណោះ នោះ​នឹង​ត្រូវ​ដួល​ស្លាប់​ដោយ​ដាវ

សូមអានជំពូកពេញលេញ អេសេគាល 24