គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 24:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​ដល់​ថ្ងៃ​១០ ខែ​បុស្ស​ឆ្នាំ​ទី​៩ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា

2. កូន​មនុស្ស​អើយ ចូរ​កត់​ថ្ងៃ​នេះ​ទុក គឺ​ថ្ងៃ​នេះ​ឯង ដ្បិត​នៅ​ថ្ងៃ​នេះ ស្តេច​បាប៊ីឡូន​បាន​ចូល​ទៅ​ត​នឹង​ក្រុង​យេរូ‌សាឡិម​ហើយ

3. ចូរ​ពោល​ពាក្យ​ប្រៀប​ប្រដូច ដល់​ពួក​វង្ស​រឹង‌ចចេស​នោះ ហើយ​ប្រាប់​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ដាក់​ថ្លាង​នៅ​លើ​ភ្លើង ចូរ​ដាក់​ចុះ ហើយ​ចាក់​ទឹក​ផង

4. ចូរ​ប្រមូល​ដុំ​សាច់ គឺ​អស់​ទាំង​ដុំ​ល្អៗ និង​ភ្លៅ ហើយ​ស្មា​ផង ទៅ​ដាក់​ក្នុង​ថ្លាង​នោះ​ដែរ ត្រូវ​ឲ្យ​បំពេញ​ដោយ​ឆ្អឹង​យ៉ាង​សំរាំង

5. ត្រូវ​ឲ្យ​រើស​យក​ចៀម​យ៉ាង​សំរាំង ហើយ​ដុត​ទាំង​ឆ្អឹង​នៅ​ពី​ក្រោម ត្រូវ​ធ្វើ​ឲ្យ​ពុះ​យ៉ាង​ខ្លាំង ឲ្យ​ឆ្អឹង​នៅ​ក្នុង​ថ្លាង​នោះ​បាន​ឆ្អិន។

6. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម គឺ​ដល់​ថ្លាង​ដែល​ជាប់​មាន​ក្អែល ដែល​ក្អែល​នោះ​មិន​បាន​ដុស​ចេញ ចូរ​យក​សាច់​ចេញ​ដោយ​ដុំៗ ឥត​បោះ​ឆ្នោត​សោះ

7. ដ្បិត​ឈាម​ដែល​បាន​កំចាយ​នោះ ក៏​នៅ​កណ្តាល​ទី​ក្រុង​នៅ​ឡើយ វា​បាន​ដាក់​ឈាម​នោះ​នៅ​លើ​ថ្ម​រលីង មិន​បាន​ចាក់​ទៅ​លើ​ដី ដើម្បី​នឹង​គ្រប​បាំង​ដោយ​ធូលី​ដី​ទេ

8. ជា​ការ​ដែល​បណ្តាល​ឲ្យ​សេចក្ដី​ក្រោធ ឡើង​មក​សង‌សឹក​នឹង​វា ដូច្នេះ អញ​បាន​ដាក់​ឈាម​វា​ទៅ​លើ​ថ្ម​រលីង ដើម្បី​មិន​ឲ្យ​បាន​គ្រប​បាំង​ដែរ

9. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម អញ​នឹង​បង្គរ​ឱស​ឡើង​យ៉ាង​ច្រើន

10. ចូរ​គរ​ឱស​ឡើង​ជា​ច្រើន ដុត​ភ្លើង​ឲ្យ​យ៉ាង​ក្តៅ ហើយ​ស្ងោរ​សាច់​ឲ្យ​ឆ្អិន រួច​បង់​គ្រឿង‌គ្រៅ ហើយ​ដុត​ឆ្អឹង​ទៅ

11. បន្ទាប់​នោះ​ត្រូវ​ឲ្យ​យក​ថ្លាង​ទទេ ដាក់​លើ​រងើក​ភ្លើង​ឲ្យ​ក្តៅ ហើយ​ឲ្យ​លង្ហិន​បាន​ឆេះ​ទៅ ដើម្បី​ឲ្យ​គ្រឿង​ស្មោក‌គ្រោក​បាន​រលាយ​ចេញ ហើយ​ឲ្យ​ក្អែល​បាន​ឆេះ​ឲ្យ​សុស

សូមអានជំពូកពេញលេញ អេសេគាល 24