គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 20:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ថ្ងៃ​១០ ខែ​ស្រាពណ៍ ក្នុង​ឆ្នាំ​ទី​៧ នោះ​ពួក​ចាស់‌ទុំ​ខ្លះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ

2. នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

3. កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់ ដល់​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​មក​សួរ​ដល់​អញ​ឬ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ទេ

4. កូន​មនុស្ស​អើយ ឯង​ចង់​ជំនុំ‌ជំរះ​គេ​ឬ តើ​ចង់​ជំនុំ‌ជំរះ​គេ​ឬ​ទេ ចូរ​ឲ្យ​គេ​ដឹង​ពី​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​អយ្យកោ​គេ

5. ហើយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​ដែល​អញ​បាន​រើស​អ៊ីស្រា‌អែល ហើយ​ស្បថ​ដល់​ពូជ‌ពង្ស​យ៉ាកុប ព្រម​ទាំង​សំដែង​ឲ្យ​គេ​ស្គាល់​អញ​នៅ​ស្រុក​អេស៊ីព្ទ គឺ​កាល​ដែល​អញ​បាន​ស្បថ​ដល់​គេ​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

សូមអានជំពូកពេញលេញ អេសេគាល 20