គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 18:27-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

27. មួយ​ទៀត​កាល​ណា​មនុស្ស​ទុច្ចរិត​បែរ​ចេញ​ពី​អំពើ​ទុច្ចរិត ដែល​ខ្លួន​បាន​ធ្វើ ទៅ​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់​វិញ នោះ​គេ​នឹង​ធ្វើ​ឲ្យ​ព្រលឹង​ខ្លួន​រស់​នៅ

28. គឺ​នឹង​រស់​នៅ​ជា​ពិត ឥត​ស្លាប់​ឡើយ ដោយ​ព្រោះ​គេ​បាន​ពិចារណា​ហើយ​បែរ​ចេញ​ពី​អំពើ​រំលង ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ

29. ប៉ុន្តែ​ពួក​វង្ស​អ៊ីស្រា‌អែល​គេ​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ តើ​ផ្លូវ​របស់​អញ​មិន​ស្មើ​មែន​ឬ តើ​មិន​មែន​ជា​ផ្លូវ​របស់​ឯង​រាល់​គ្នា ដែល​មិន​ស្មើ​វិញ​ទេ​ឬ

30. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ អញ​នឹង​ជំនុំ‌ជំរះ​ឯង​រាល់​គ្នា គ្រប់​គ្នា​តាម​អំពើ​ប្រព្រឹត្ត​រៀង​ខ្លួន ចូរ​ឯង​រាល់​គ្នា​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​ឯង​ទៅ យ៉ាង​នោះ​សេចក្ដី​ទុច្ចរិត​នឹង​មិន​បំផ្លាញ​ឯង​ទេ

31. ចូរ​បោះ‌បង់​ចោល​អំពើ​រំលង​ទាំង​ប៉ុន្មាន​របស់​ឯង ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​នោះ ហើយ​ឲ្យ​ខ្លួន​មាន​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី​ចុះ ដ្បិត​ឱ​ពូជ‌ពង្ស​ពួក​អ៊ីស្រា‌អែល​អើយ ឯង​រាល់​គ្នា​ចង់​ស្លាប់​ធ្វើ​អី

32. ពី​ព្រោះ​អញ​ឥត​មាន​សេចក្ដី​អំណរ​ចំពោះ​ការ​ស្លាប់​របស់​អ្នក​ដែល​ត្រូវ​ស្លាប់​នោះ​ទេ ដូច្នេះ ចូរ​ឯង​រាល់​គ្នា​វិល​មក ដើម្បី​ឲ្យ​បាន​រស់​នៅ​វិញ នេះ​ជា​ព្រះ‌បន្ទូល នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមអានជំពូកពេញលេញ អេសេគាល 18