គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 18:23-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អញ​មាន​សេចក្ដី​អំណរ​ដោយ​មនុស្ស​ទុច្ចរិត​ស្លាប់​ទៅ​ឬ តើ​មិន​មែន​អរ​ដោយ​គេ​បែរ​ចេញ​ពី​ផ្លូវ​របស់​ខ្លួន​វិញ​មក ឲ្យ​បាន​រស់​នៅ​វិញ​ទេ​ឬ​អី

24. តែ​ឯ​មនុស្ស​សុចរិត បើ​គេ​បែរ​ចេញ​ពី​អំពី​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​ទុច្ចរិត ហើយ​ធ្វើ​គ្រប់​ទាំង​ការ​គួរ​ស្អប់​ខ្ពើម ដែល​មនុស្ស​ទុច្ចរិត​តែង​ប្រព្រឹត្ត​វិញ នោះ​តើ​នឹង​រស់​នៅ​ឬ ឯ​អំពើ​សុចរិត​ទាំង​ប៉ុន្មាន​ដែល​អ្នក​នោះ​បាន​ធ្វើ នោះ​នឹង​គ្មាន​នឹក​ចាំ​ពី​បទ​ណា​មួយ​ឡើយ អ្នក​នោះ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​រំលង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ក្នុង​អំពើ​បាប​ដែល​ខ្លួន​បាន​ធ្វើ​នោះ​វិញ។

25. ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​រាល់​គ្នា​ថា ផ្លូវ​របស់​ព្រះ‌អម្ចាស់​មិន​ស្មើ​ទេ ដូច្នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ​ចូរ​ស្តាប់​ចុះ តើ​ផ្លូវ​របស់​អញ​មិន​ស្មើ​មែន​ឬ តើ​មិន​មែន​ជា​ផ្លូវ​របស់​ឯង​រាល់​គ្នា ដែល​មិន​ស្មើ​វិញ​ទេ​ឬ

សូមអានជំពូកពេញលេញ អេសេគាល 18