គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 18:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

2. ឯង​រាល់​គ្នា​ប្រើ​ពាក្យ​សុភាសិត​នេះ និយាយ​ពី​ដំណើរ​ស្រុក​អ៊ីស្រា‌អែល​ថា ឪពុក​បាន​ស៊ី​ផ្លែ​ជូរ ហើយ​កូន​ត្រូវ​សង្កៀរ​ធ្មេញ​ទៅ នោះ​តើ​ចង់​ថា​ដូច​ម្តេច

3. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​ឯង​រាល់​គ្នា​មិន​មាន​ឱកាស​នឹង​និយាយ​សុភាសិត​នេះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទៀត​ឡើយ

4. មើល ព្រលឹង​ទាំង​អស់​ជា​របស់​ផង​អញ ទោះ​ទាំង​ព្រលឹង​នៃ​ឪពុក និង​ព្រលឹង​នៃ​កូន​ផង ក៏​ជា​របស់​ផង​អញ​ដូច​គ្នា ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​ឯង​នឹង​ត្រូវ​ស្លាប់​វិញ។

5. ប៉ុន្តែ​បើ​មនុស្ស​ណា​សុចរិត ជា​អ្នក​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​ហើយ​ទៀង​ត្រង់

6. ឥត​ដែល​ស៊ី​នៅ​លើ​ភ្នំ ឬ​ងើប​ភ្នែក មើល​ទៅ​ឯ​រូប​ព្រះ​របស់​ពួក​វង្ស​អ៊ីស្រា‌អែល ក៏​មិន​បាន​បង្អាប់​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន ឬ​ចូល​ទៅ​ជិត​ស្រី​ដែល​មាន​រដូវ​កាល

7. ហើយ​មិន​បាន​សង្កត់‌សង្កិន​អ្នក​ណា គឺ​បាន​ប្រគល់​របស់​បញ្ចាំ​ដល់​អ្នក​ដែល​ជំពាក់​ខ្លួន​វិញ ក៏​មិន​បាន​ប្លន់​យក​របស់​គេ គឺ​បាន​ចែក​អាហារ​ដល់​ពួក​អ្នក​ដែល​ឃ្លាន ហើយ​បិទ​បាំង​អ្នក​ដែល​នៅ​ខ្លួន​ទទេ ដោយ​សំលៀក‌បំពាក់​វិញ

សូមអានជំពូកពេញលេញ អេសេគាល 18