គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 17:18-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ដ្បិត​ស្តេច​យើង​បាន​មើល‌ងាយ​ពាក្យ​សម្បថ ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​នោះ​ចេញ ហើយ​មើល ទ្រង់​ក៏​ចាប់​ដៃ​ស្បថ​ផង តែ​បាន​ធ្វើ​ការ​យ៉ាង​ដូច្នេះ​វិញ ដូច្នេះ តើ​នឹង​រួច​ខ្លួន​ឬ

19. ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​នឹង​ទំលាក់​ពាក្យ​សម្បថ​របស់​អញ ដែល​វា​បាន​មើល‌ងាយ និង​សេចក្ដី​សញ្ញា​របស់​អញ ដែល​វា​បាន​ផ្តាច់​ចេញ​នោះ ទៅ​លើ​ក្បាល​វា​វិញ

20. អញ​នឹង​លាត​មង​អញ​ទៅ​លើ​វា នោះ​វា​នឹង​ត្រូវ​ជាប់​នៅ​ក្នុង​អន្ទាក់​របស់​អញ អញ​នឹង​នាំ​វា​ទៅ​ឯ​ក្រុង​បាប៊ីឡូន ហើយ​នឹង​មាន​រឿង​គ្នា​នៅ​ទី​នោះ ដោយ​ព្រោះ​អំពើ​រំលង​ដែល​វា​បាន​ប្រព្រឹត្ត​នឹង​អញ

21. ឯ​អស់​ពួក​អ្នក​ក្នុង​កង‌ទ័ព​វា​ដែល​រត់​រួច គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ឯ​ពួក​អ្នក​ដែល​សល់​នៅ គេ​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​គ្រប់​ទិស នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា អញ​បាន​ចេញ​វាចា​ហើយ។

22. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​កាច់​យក​ចុង​ដើម​តាត្រៅ​យ៉ាង​ខ្ពស់ ទៅ​ដាំ​ចុះ អញ​នឹង​កាច់​យក​លំពង់​១​យ៉ាង​ទន់ ពី​ចុង​បំផុត​របស់​ដើម​នោះ​ទៅ​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​ស្រឡេត

23. គឺ​អញ​នឹង​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​នៃ​ស្រុក​អ៊ីស្រា‌អែល ដើម​នោះ​នឹង​បោះ​មែក ហើយ​កើត​ផល ព្រម​ទាំង​ត្រឡប់​ទៅ​ជា​ដើម​តាត្រៅ​យ៉ាង​ល្អ ឯ​អស់​ទាំង​សត្វ​ស្លាប​គ្រប់​មុខ នឹង​ជ្រក​នៅ​ក្រោម ហើយ​ធ្វើ​សំបុក​នៅ​ក្រោម​ម្លប់​នៃ​មែក​វា

24. ដូច្នេះ អស់​ទាំង​ដើម​ឈើ​នៅ​ផែនដី​នឹង​ដឹង​ថា អញ គឺ​យេហូវ៉ា អញ​បាន​បន្ទាប​ដើម​ឈើ​ខ្ពស់​ចុះ​មក ហើយ​បាន​ដំកើង​ដើម​ឈើ​ទាប​ឡើង​វិញ អញ​បាន​ធ្វើ​ឲ្យ​ដើម​ឈើ​ខ្ចី​ស្វិត​ក្រៀម​ទៅ ហើយ​ឲ្យ​ដើម​ឈើ ដែល​ស្វិត​ក្រៀម​បាន​ប៉ិច​ឡើង​វិញ​គឺ​អញ យេហូវ៉ា​នេះ​ហើយ ដែល​បាន​ចេញ​វាចា ព្រម​ទាំង​ធ្វើ​ការ​នេះ​ផង។

សូមអានជំពូកពេញលេញ អេសេគាល 17