គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 17:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ ចូរ​ដាក់​ប្រស្នា ហើយ​ពោល​សេចក្ដី​ប្រៀប‌ធៀប​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា

3. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មាន​សត្វ​ឥន្ទ្រី​យ៉ាង​ធំ ពេញ​ដោយ​ស្លាប​គ្រប់​ពណ៌ ដែល​មាន​ចំអេង​ស្លាប​ធំ ហើយ​វែង វា​ហើរ​មក​ដល់​ព្រៃ​ល្បាណូន កាច់​យក​ចុង​ដើម​តាត្រៅ​១

4. វា​កាច់​យក​លំពង់ នៅ​ចុង​បំផុត​នៃ​ដើម​នោះ​យក​ទៅ​ដល់​ស្រុក​ជំនួញ ដាក់​ទៅ​ក្នុង​ទី​ក្រុង​នៃ​មនុស្ស​ជួញ​ប្រែ

5. វា​ក៏​យក​ពូជ​ពង្រោះ​ពី​ស្រុក​នោះ ទៅ​ព្រោះ​នៅ​ក្នុង​ដី​ដុះ‌ដាល គឺ​បាន​ដាំ​នៅ​ក្បែរ​ទឹក​ធំ ដូច​ជា​ដើម​ចាក

6. ដើម​នោះ​ក៏​ដុះ​ឡើង ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ​លូត‌លាស់​ទាបៗ ដែល​ខ្នែង​ក៏​បែរ​មក​ខាង​ឥន្ទ្រី​នោះ ឯ​ឫស​ក៏​នៅ​ពី​ក្រោម​វា​ដែរ ដូច្នេះ ដើម​នោះ​បាន​ត្រឡប់​ជា​ដើម​ទំពាំង‌បាយ‌ជូរ ក៏​បែក​ខ្នែង ហើយ​ចេញ​ត្រួយ​ផង

សូមអានជំពូកពេញលេញ អេសេគាល 17