គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 16:57-63 ព្រះគម្ពីរបរិសុទ្ធ (KHOV)

57. គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​របស់​ឯង មិន​ទាន់​បើក​ឲ្យ​ឃើញ​នៅ​ឡើយ ដូច​នៅ​វេលា​ដែល​បន្ទោស​ដល់​ពួក​កូន​ស្រី​ស៊ីរី និង​ពួក​អ្នក​នៅ​ជុំវិញ ហើយ​ពួក​កូន​ស្រី​ភីលីស្ទីន ដែល​ប្រទូស‌រ៉ាយ​ដល់​ឯង​នៅ​ព័ទ្ធ​ជុំវិញ

58. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯង​ត្រូវ​ទទួល​រង​សេចក្ដី​ខ្មាស និង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ឯង​ហើយ

59. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​នឹង​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​ឯង​បាន​ប្រព្រឹត្ត​នោះ គឺ​ដែល​ឯង​បាន​មើល‌ងាយ​ដល់​ពាក្យ​សម្បថ​ដោយ​ផ្តាច់​សេចក្ដី​សញ្ញា​ចេញ។

60. ប៉ុន្តែ អញ​នឹង​នឹក​ចាំ ពី​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​ឯង ក្នុង​កាល​ដែល​ឯង​នៅ​ក្មេង​នោះ ហើយ​អញ​នឹង​តាំង​សញ្ញា​១​នឹង​ឯង ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់​កល្ប‌ជានិច្ច​ទៀត

61. នោះ​ឯង​នឹង​នឹក​ឃើញ​ពី​ផ្លូវ​របស់​ឯង ហើយ​នឹង​មាន​សេចក្ដី​ខ្មាស ក្នុង​កាល​ដែល​ឯង​ទទួល​បង​ប្អូន​ស្រី​ឯង គឺ​បង​បង្អស់​របស់​ឯង និង​ប្អូន​ឯង​ផង គ្រា​នោះ​អញ​នឹង​ឲ្យ​បង​ប្អូន​នោះ​ដល់​ឯង ទុក​ជា​កូន​ស្រី​វិញ តែ​មិន​មែន​តាម​សេចក្ដី​សញ្ញា​របស់​ឯង​ទេ

62. អញ​នឹង​តាំង​សេចក្ដី​សញ្ញា​របស់​អញ​ដល់​ឯង នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

63. ដើម្បី​ឲ្យ​ឯង​បាន​នឹក​ចាំ ហើយ​ត្រូវ​ជ្រប់​មុខ ឥត​ដែល​ហើប​មាត់​ឯង​ឡើង​ទៀត​ឡើយ ដោយ​ឯង​មាន​សេចក្ដី​អៀន‌ខ្មាស ក្នុង​កាល​ដែល​អញ​បាន​អត់​ទោស​ដល់​ឯង ចំពោះ​គ្រប់​ទាំង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​នោះ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

សូមអានជំពូកពេញលេញ អេសេគាល 16