1. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
2. កូនមនុស្សអើយ ចូរធ្វើឲ្យក្រុងយេរូសាឡិមស្គាល់អំពើគួរស្អប់ខ្ពើមរបស់ខ្លួនចុះ
3. ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងក្រុងយេរូសាឡិមដូច្នេះ ជំនួរវង្សនឹងកំណើតរបស់ឯង នោះចេញពីស្រុករបស់សាសន៍កាណានមក ឪពុកឯងជាសាសន៍អាម៉ូរី ហើយម្តាយឯងជាសាសន៍ហេត
4. ឯកំណើតឯង គឺនៅថ្ងៃដែលឯងកើតមក នោះគេមិនបានកាត់ផ្ចិតឯងទេ ក៏មិនបានលាងជំរះឯងដោយទឹក ឬលាបអំបិល ឬរុំសំពត់ឲ្យផង
5. គ្មានភ្នែកណាប្រណីឯង ដើម្បីនឹងធ្វើការទាំងនោះដល់ឯង ដោយអាណិតអាសូរចំពោះឯងឡើយ គឺគេបោះចោលឯងនៅទីវាលទទេ ពីព្រោះគេខ្ពើមរូបឯង ក្នុងថ្ងៃដែលឯងបានកើតមកនោះ។
6. កាលអញបានដើរតាមនោះជិតឯង ឃើញឯងឈ្លីឈ្លក់នៅក្នុងឈាមខ្លួន នោះអញបាននិយាយទៅឯងក្នុងកាលដែលនៅក្នុងឈាមនោះថា ចូរមានជីវិតនៅចុះ អើកាលឯងនៅក្នុងឈាមឯងនោះ អញបានថា ចូរមានជីវិតនៅចុះ