គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 15:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា បាន​មក​ដល់​ខ្ញុំ​ថា

2. កូន​មនុស្ស​អើយ តើ​ដើម​ទំពាំង‌បាយ‌ជូរ​វិសេស​ជាង​ដើម​ឈើ​ណា​ទៀត ឬ​មែក​ឈើ​ណា​នៅ​ក្នុង​ព្រៃ​ផង

3. តើ​យក​សាច់​ឈើ​វា​ទៅ​ធ្វើ​អ្វី​បាន​ឬ តើ​មនុស្ស​នឹង​យក​កំណាត់​១​បោះ​ភ្ជាប់​សំរាប់​ព្យួរ​ប្រដាប់​ណា​បាន​ឬ

4. មើល គេ​បោះ​ទៅ​ក្នុង​ភ្លើង​ទុក​ជា​ឱស​វិញ ភ្លើង​ក៏​ឆេះ​ចុង​សង​ខាង ហើយ​កណ្តាល​ក៏​ឆេះ​ដែរ តើ​មាន​ប្រយោជន៍​នឹង​ធ្វើ​ការ​អ្វី​បាន​ឬ​ទេ

5. មើល កាល​នៅ​ជា​ទាំង​មូល​នៅ​ឡើយ ក៏​ប្រើ​ធ្វើ​ការ​អ្វី​មិន​បាន​ទៅ​ហើយ ចំណង់​បើ​កាល​ណា​ភ្លើង​បាន​ឆេះ​អស់​ទៅ សល់​នៅ​តែ​រងើក​ប៉ុណ្ណោះ នោះ​តើ​នឹង​ប្រើ​ការ​អ្វី​ណា​បាន

6. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯ​ដើម​ទំពាំង‌បាយ‌ជូរ​ក្នុង​ពួក​ដើម​ឈើ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ប្រគល់​ដល់​ភ្លើង​ទុក​ជា​ឱស​យ៉ាង​ណា នោះ​អញ​នឹង​ប្រគល់​ពួក​ក្រុង​យេរូ‌សាឡិម​ទៅ​យ៉ាង​នោះ​ដែរ

7. ហើយ​អញ​នឹង​តាំង​មុខ​ទាស់​នឹង​គេ គេ​នឹង​ចេញ​ពី​ភ្លើង​១ តែ​ភ្លើង​១​ទៀត​នឹង​ឆេះ​គេ​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​តាំង​មុខ​ទាស់​នឹង​គេ

សូមអានជំពូកពេញលេញ អេសេគាល 15