1. រួចព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា
2. កូនមនុស្សអើយ តើដើមទំពាំងបាយជូរវិសេសជាងដើមឈើណាទៀត ឬមែកឈើណានៅក្នុងព្រៃផង
3. តើយកសាច់ឈើវាទៅធ្វើអ្វីបានឬ តើមនុស្សនឹងយកកំណាត់១បោះភ្ជាប់សំរាប់ព្យួរប្រដាប់ណាបានឬ
4. មើល គេបោះទៅក្នុងភ្លើងទុកជាឱសវិញ ភ្លើងក៏ឆេះចុងសងខាង ហើយកណ្តាលក៏ឆេះដែរ តើមានប្រយោជន៍នឹងធ្វើការអ្វីបានឬទេ
5. មើល កាលនៅជាទាំងមូលនៅឡើយ ក៏ប្រើធ្វើការអ្វីមិនបានទៅហើយ ចំណង់បើកាលណាភ្លើងបានឆេះអស់ទៅ សល់នៅតែរងើកប៉ុណ្ណោះ នោះតើនឹងប្រើការអ្វីណាបាន