គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 12:8-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. លុះ​ព្រឹក​ឡើង ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​មក​ដល់​ខ្ញុំ​សួរ​ថា

9. កូន​មនុស្ស​អើយ តើ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ជា​ពួក​រឹង‌ចចេស​នោះ មិន​បាន​សួរ​ឯង​ទេ​ឬ​អី​ថា អ្នក​ធ្វើ​អ្វី​ដូច្នេះ

10. ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ព្រះ‌បន្ទូល​នេះ សំដៅ​ដល់​ចៅ‌ហ្វាយ​នៃ​ក្រុង​យេរូ‌សាឡិម និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ​ដែរ

11. ចូរ​ប្រាប់​ថា ខ្ញុំ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា​ឯង​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ នោះ​នឹង​មាន​គេ​ធ្វើ​យ៉ាង​នោះ​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ គេ​នឹង​ត្រូវ​និរទេស​ទៅ ព្រម​ទាំង​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង

12. គ្រា​នោះ ចៅ‌ហ្វាយ​ដែល​នៅ​កណ្តាល​ពួក​គេ លោក​នឹង​លី​អីវ៉ាន់​របស់​លោក​ចេញ​ទៅ​ក្នុង​ងងឹត គេ​នឹង​ជីក​ទំលុះ​កំផែង ដើម្បី​បញ្ចេញ​អីវ៉ាន់​តាម​នោះ លោក​នឹង​បាំង​មុខ ដើម្បី​មិន​ឲ្យ​ភ្នែក​ឃើញ​ស្រុក​ឡើយ

13. អញ​នឹង​លាត​មង​អញ​ទៅ​ពី​លើ​លោក ហើយ​លោក​នឹង​ជាប់​អន្ទាក់​របស់​អញ អញ​នឹង​នាំ​លោក​ទៅ​ឯ​បាប៊ីឡូន ជា​ស្រុក​របស់​ពួក​ខាល់ដេ ប៉ុន្តែ​លោក​នឹង​មិន​ឃើញ​ស្រុក​នោះ​ទេ ទោះ​បើ​លោក​ស្លាប់​នៅ​ទី​នោះ​ក៏​ដោយ

14. អញ​នឹង​កំចាត់‌កំចាយ​ពួក​អ្នក​ដែល​នៅ​ជុំវិញ​លោក និង​កង‌ទ័ព​របស់​លោក​ទាំង​ប៉ុន្មាន​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​អញ​នឹង​ហូត​ដាវ​ទៅ​តាម​ក្រោយ​គេ

15. ដូច្នេះ កាល​ណា​អញ​បាន​បែង​ចែក​គេ ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បាន​កំចាត់‌កំចាយ​គេ​ទៅ​នៅ​គ្រប់​ប្រទេស នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

16. ប៉ុន្តែ​អញ​នឹង​ឲ្យ​មាន​ពួក​គេ​ខ្លះ​រួច​ពី​ដាវ ពី​អំណត់​អត់ និង​ពី​អាសន្ន‌រោគ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​ត្រូវ​ទៅ​នៅ​នោះ ដូច្នេះ គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

សូមអានជំពូកពេញលេញ អេសេគាល 12