គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 11:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លំដាប់​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង នាំ​ទៅ​ឯ​ទ្វារ​កំផែង​ទិស​ខាង​កើត​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ទ្វារ​ដែល​បើក​ទៅ​ទិស​ខាង​កើត នោះ​ឃើញ​នៅ​មាត់​ទ្វារ​កំផែង មាន​មនុស្ស​២៥​នាក់ ហើយ​នៅ​កណ្តាល​អ្នក​ទាំង​នោះ ខ្ញុំ​ឃើញ​មាន​យ្អាសានា ជា​កូន​អ័ស៊ើរ ហើយ​ពេឡាធា ជា​កូន​បេណាយ៉ា ទាំង​២​នាក់​ជា​ចៅ‌ហ្វាយ​លើ​បណ្តា‌ជន

2. នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ គឺ​មនុស្ស​ទាំង​នេះ​ឯង​ដែល​គិត‌គូរ​បង្កើត​ការ​ទុច្ចរិត ហើយ​ទូន្មាន​សេចក្ដី​អាក្រក់​នៅ​ក្នុង​ទី​ក្រុង​នេះ

3. គេ​ថា នេះ​មិន​មែន​ជា​ពេល​ទេ ចូរ​យើង​សង់​ផ្ទះ​ទៅ ទី​ក្រុង​នេះ​ជា​ថ្លាង ហើយ​យើង​រាល់​គ្នា​ជា​សាច់

4. ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ទាយ​ទាស់​នឹង​គេ ចូរ​ទាយ​ចុះ។

5. នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​សណ្ឋិត​លើ​ខ្ញុំ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ទាយ​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ឯង​រាល់​គ្នា​បាន​និយាយ​យ៉ាង​ដូច្នោះ អញ​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​កើត​ក្នុង​គំនិត​របស់​ឯង​រាល់​គ្នា​ហើយ

6. ឯង​រាល់​គ្នា​បាន​សំឡាប់​មនុស្ស នៅ​ក្នុង​ទី​ក្រុង​នេះ កាន់​តែ​ច្រើន​ឡើង​ក៏​បាន​សំឡាប់​គេ​ឲ្យ​ពេញ​គ្រប់​ទាំង​ផ្លូវ​ហើយ

7. ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ពួក​អ្នក​ដែល​ឯង​រាល់​គ្នា​បាន​សំឡាប់​ផ្តេក​នៅ​កណ្តាល​ទី​ក្រុង គឺ​គេ​វិញ​ដែល​ជា​សាច់​នោះ ហើយ​ទី​ក្រុង​នេះ​ជា​ថ្លាង តែ​ចំណែក​ឯង​រាល់​គ្នា អញ​នឹង​នាំ​ចេញ​ទៅ​ក្រៅ

សូមអានជំពូកពេញលេញ អេសេគាល 11