គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសេគាល 1:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ថ្ងៃ​៥​ខែ​អាសាធ ឆ្នាំ​ទី​៣០ កាល​ខ្ញុំ​នៅ​ជា​មួយ​នឹង​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ នោះ​មេឃ​ក៏​របើក​ឡើង ហើយ​ខ្ញុំ​ឃើញ​ការ​ជាក់‌ស្តែង​ពី​ព្រះ

2. រីឯ​នៅ​ថ្ងៃ​៥​ក្នុង​ខែ​នោះ​ឯង ដែល​ជា​ឆ្នាំ​ទី​៥ តាំង​ពី​ស្តេច​យ៉ូយ៉ា‌គីន​នៅ​ជាប់​ជា​ឈ្លើយ

3. នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​អេសេ‌គាល ជា​កូន​ប៊ូស៊ី ដែល​ជា​សង្ឃ នៅ​ស្រុក​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​ស្ថិត​លើ​លោក​នៅ​ទី​នោះ។

4. ខ្ញុំ​ក៏​ក្រឡេក​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង​មក មាន​ពពក​យ៉ាង​ធំ និង​ភ្លើង​ចំរុះ​គ្នា ហើយ​មាន​រស្មី​ភ្លឺ​នៅ​ជុំវិញ ឯ​ពី​កណ្តាល​ពពក​នោះ មាន​ចេញ​ជា​ពណ៌​លង្ហិន​ស្រងៅ គឺ​ចេញ​ពី​កណ្តាល​ភ្លើង​នោះ

5. ហើយ​ពី​កណ្តាល​នោះ ក៏​មាន​ចេញ​ភាព​ដូច​ជា​តួ​មាន​ជីវិត​៤​រូប ដែល​មើល​ទៅ​បែប​យ៉ាង​នេះ គឺ​គ្រប់​គ្នា​មាន​ភាព​ដូច​ជា​មនុស្ស

6. គ្រប់​គ្នា​មាន​មុខ​៤ ហើយ​គ្រប់​គ្នា​មាន​ស្លាប​៤

7. ឯ​ជើង​រាល់​តួ​នោះ សុទ្ធ​តែ​ត្រង់ បាត​ជើង​ក៏​ដូច​ជា​បាត​ជើង​នៃ​កូន​គោ ហើយ​ភ្លឺ​ព្រោង‌ព្រាត ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ

8. តួ​ទាំង​នោះ​មាន​ដៃ​នៃ​មនុស្ស នៅ​ក្រោម​ស្លាប​គ្រប់​ទាំង​៤​មុខ ឯ​មុខ និង​ស្លាប​ទាំង​ប៉ុន្មាន​របស់​តួ​ទាំង​នោះ​គឺ​យ៉ាង​ដូច្នេះ

9. ស្លាប​ទាំង​នោះ​ជាប់​តៗ​គ្នា គ្រប់​គ្នា​ហោះ​ត្រង់​ទៅ​ខាង​មុខ ឥត​ងាក​បែរ​ឡើយ

សូមអានជំពូកពេញលេញ អេសេគាល 1