គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 9:13-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. រីឯ​បណ្តា‌ជន​ទាំង‌ឡាយ គេ​មិន​បាន​វិល​មក​ឯ​ព្រះ ដែល​ទ្រង់​បាន​វាយ‌ផ្ចាល​គេ ក៏​មិន​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ឡើយ

14. ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កាត់​ទាំង​ក្បាល និង​កន្ទុយ ទាំង​មែក ហើយ​នឹង​ធាង​របស់​សាសន៍​អ៊ីស្រា‌អែល​ចេញ ក្នុង​ថ្ងៃ​តែ​១

15. ឯ​ក្បាល គឺ​ជា​ពួក​អ្នក​ចាស់‌ទុំ និង​ពួក​មាន​កិត្តិយស ហើយ​កន្ទុយ គឺ​ជា​ពួក​ហោរា​ដែល​បង្រៀន​សេចក្ដី​ភូត‌ភរ

16. ដ្បិត​ពួក​អ្នក​ដែល​ដឹក‌នាំ​សាសន៍​នេះ គេ​នាំ​ឲ្យ​វង្វេង​ទេ ហើយ​ពួក​អ្នក​ដែល​គេ​នាំ​មុខ នោះ​ក៏​ត្រូវ​បំផ្លាញ​ទៅ

17. ដូច្នេះ​ព្រះ‌អម្ចាស់​ទ្រង់​នឹង​មិន​រីក‌រាយ​ចំពោះ​ពួក​កំឡោះ​គេ​ឡើយ ក៏​មិន​អាសូរ​ករុណា​ចំពោះ​ពួក​កំព្រា និង​ពួក​ស្រី​មេម៉ាយ​របស់​គេ​ដែរ ពី​ព្រោះ​គ្រប់​គ្នា​ជា​អ្នក​ទមិល​ល្មើស ហើយ​ជា​អ្នក​ប្រព្រឹត្ត​លាមក​អាក្រក់ គ្រប់​ទាំង​មាត់​ក៏​បញ្ចេញ សុទ្ធ​តែ​សេចក្ដី​ចំកួត ប៉ុន្តែ ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។

18. ដ្បិត​អំពើ​អាក្រក់​ឆេះ​ដូច​ជា​ភ្លើង ក៏​ឆេះ​បន្សុស​ទាំង​អញ្ចាញ និង​គុម្ព​បន្លា​អស់​រលីង​ទៅ អើ ភ្លើង​នោះ​ក៏​កាត់​ឡើង​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឆេះ​រាល​ឡើង​ហុយ​ផ្សែង​ទ្រលោម

19. ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នោះ​ស្រុក​ត្រូវ​ឆេះ​រលីង​ទៅ ហើយ​បណ្តា‌ជន ក៏​ដូច​ជា​ចំណី​ភ្លើង គ្មាន​អ្នក​ណា​ប្រណី​ដល់​បង​ប្អូន​ខ្លួន​ទេ

20. ម្នាក់​នឹង​កញ្ឆក់​យក​ពី​ខាង​ស្តាំ ប៉ុន្តែ​នឹង​នៅ​តែ​ឃ្លាន​ទៀត ហើយ​ម្នាក់​ខាង​ឆ្វេង​នឹង​ស៊ី​ទៅ​ឥត​បាន​ឆ្អែត​ឡើយ គេ​នឹង​ស៊ី​សាច់​ដើម​ដៃ​ខ្លួន​គ្រប់ៗ​គ្នា

21. គឺ​ម៉ាន៉ាសេ​នឹង​ស៊ី​សាច់​អេប្រា‌អិម ហើយ​អេប្រា‌អិម​នឹង​ស៊ី​សាច់​ម៉ាន៉ាសេ ហើយ​ទាំង​២​ពួក​នោះ​នឹង​ទាស់​ទទឹង​នឹង​ពួក​យូដា ប៉ុន្តែ​ទោះ​បើ​ធ្វើ​ទោស​ជា​ច្រើន​ដល់​ម៉្លេះ​ក៏​ដោយ គង់​តែ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់​មិន​ទាន់​បែរ​ចេញ​នៅ​ឡើយ គឺ​ព្រះ‌ហស្ត​ទ្រង់​នៅ​តែ​លូក​មក​ទៀត។

សូមអានជំពូកពេញលេញ អេសាយ 9