គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 8:9-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ឱ​ជន‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​សន្ធាប់​ចុះ គង់​តែ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​វិញ នែ អស់​ទាំង​ស្រុក​ដែល​នៅ​ឆ្ងាយៗ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ចុះ ចូរ​ក្រវាត់​ចង្កេះ​ខ្លួន​ដែរ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី ចូរ​ក្រវាត់​ចង្កេះ​ចុះ នោះ​ឯង​នឹង​ត្រូវ​បាក់​បែក​ខ្ទេច‌ខ្ទី​ទៅ

10. ចូរ​ប្រឹក្សា​គ្នា នោះ​ការ​សំរេច​របស់​ឯង​នឹង​ត្រូវ​សាប‌សូន្យ​ទៅ ចូរ​ចេញ​វាចា​ចុះ តែ​ពាក្យ​សំដី​នោះ​នឹង​មិន​ស្ថិត‌ស្ថេរ​នៅ​ឡើយ ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​ខាង​យើង​ហើយ។

11. ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក ដោយ​ព្រះ‌ហស្ត​សង្កត់​លើ​ខ្ញុំ​ជា​ខ្លាំង ទ្រង់​ដាស់‌តឿន​ខ្ញុំ​មិន​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ជន‌ជាតិ​នេះ ដោយ​ថា

12. កុំ​ឲ្យ​ឯង​ថា មាន​ការ​ក្បត់ ក្នុង​គ្រប់​ទាំង​ការ​ដែល​ជន‌ជាតិ​នេះ​ថា មាន​ការ​ក្បត់​នោះ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ដែល​គេ​ភ័យ​ខ្លាច​ដែរ កុំ​ឲ្យ​តក់‌ស្លុត​ឲ្យ​សោះ

13. ត្រូវ​ឲ្យ​រាប់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទុក​ជា​បរិសុទ្ធ ព្រម​ទាំង​យក​ទ្រង់​ជា​ទី​ភ័យ​ខ្លាច ហើយ​តក់‌ស្លុត​វិញ

14. នោះ​ទ្រង់​នឹង​បាន​សំរាប់​ជា​ទី​បរិសុទ្ធ តែ​ជា​ថ្ម​ចំពប់ ហើយ​ជា​ថ្មដា​ដែល​បង្អាក់‌បង្អន់​ចិត្ត​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​២​វង្ស ហើយ​ជា​អន្ទាក់ និង​ជា​ជង់​ដល់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់

15. មនុស្ស​ជា​ច្រើន​នឹង​ចំពប់​នឹង​ថ្ម​នោះ ហើយ​ដួល​ទៅ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ចាប់​បាន​ផង។

16. ចូរ​ចង​សេចក្ដី​បន្ទាល់​ទុក ហើយ​បិទ​ត្រា​បញ្ញត្ត​ច្បាប់​នៅ​ក្នុង​ពួក​សិស្ស​របស់​អញ​ចុះ

17. ឯ​ខ្ញុំៗ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​លាក់​ព្រះ‌ភក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ទ្រង់

18. មើល ខ្ញុំ ហើយ​នឹង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សំរាប់​ជា​ទី​សំគាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។

19. កាល​បើ​អ្នក​ណា​ពោល​ដល់​ឯង​ថា ចូរ​រក​ពួក​គ្រូ​ខាប និង​គ្រូ​គាថា ដែល​ចេញ​សំឡេង​អ៊ី‌អ៊ុ ហើយ​ងុមៗ នោះ​ត្រូវ​ឆ្លើយ​ថា គួរ​គប្បី​ឲ្យ​បណ្តា‌ជន​ស្វែង​រក​ព្រះ​របស់​ខ្លួន​វិញ តើ​នឹង​រក​ចំពោះ​រូប​ខ្មោច​ជា​ប្រយោជន៍​ដល់​មនុស្ស​រស់​ធ្វើ​អ្វី

20. ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្ត និង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ

21. គេ​នឹង​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​មាន​ទាំង​ទុក្ខ​វេទនា ហើយ​ស្រេក​ឃ្លាន កាល​ណា​គេ​ស្រេក​ឃ្លាន នោះ​នឹង​មាន​ចិត្ត​ក្តៅ​ក្រហាយ ហើយ​នឹង​ប្រទេច​ផ្តាសា​ដល់​ទាំង​ស្តេច និង​ព្រះ​របស់​ខ្លួន ដោយ​ងើយ​មើល​ទៅ​លើ​មេឃ​ផង

សូមអានជំពូកពេញលេញ អេសាយ 8