គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 8:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​យក​ក្តារ​ឈ្នួន​១​ធំ ហើយ​សរសេរ​ជា​អក្សរ​របស់​មនុស្ស​ថា ការ​រឹប‌ជាន់​ជិត​ណាស់​ហើយ គេ​រូត‌រះ​មក​ចាប់​រំពា

2. ហើយ​អញ​នឹង​យក​ស្មរ​បន្ទាល់​ស្មោះ‌ត្រង់ គឺ​អ៊ូរី ជា​សង្ឃ និង​សាការី ជា​កូន​បេរេគា ដើម្បី​កត់​សេចក្ដី​ទុក

3. រួច​មក​ខ្ញុំ​បាន​ចូល​ទៅ​ឯ​ហោរា​ស្រី ជា​ប្រពន្ធ​ខ្ញុំ ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​១ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា ម៉ាហេ-សាឡាល-ហាសបាស

4. ដ្បិត​មុន​ដែល​កូន​នេះ​ចេះ​ហៅ​ថា ឪ​អើយ ម៉ែ​អើយ នោះ​គេ​នឹង​ដឹក​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​ដាម៉ាស ហើយ​នឹង​របឹប​នៅ​ស្រុក​សាម៉ារី នាំ​ទៅ​នៅ​ចំពោះ​ស្តេច​ស្រុក​អាស‌ស៊ើរ​ហើយ។

5. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា

6. ដោយ​ព្រោះ​សាសន៍​នេះ គេ​មិន​ព្រម​យក​ទឹក​ស៊ីឡោម ដែល​ហូរ​គ្រឿនៗ តែ​មាន​សេចក្ដី​រីក‌រាយ​ចំពោះ​រេស៊ីន ហើយ​នឹង​កូន​របស់​រេម៉ាលា​វិញ

7. នោះ​មើល ព្រះ‌អម្ចាស់​ទ្រង់​នាំ​ទឹក​ទន្លេ​ដែល​ហូរ​ខ្លាំង ហើយ​ច្រើន​មក​លើ​គេ គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ និង​ឫទ្ធា‌នុភាព​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ទន្លេ​នោះ​នឹង​ហូរ​ចេញ​តាម​គ្រប់​ទាំង​ព្រែក ហើយ​លិច​ច្រាំង​ទាំង​អស់

8. ក៏​នឹង​សាយ​ចូល​ទៅ​ក្នុង​ស្រុក​យូដា​ដែរ ព្រម​ទាំង​លិច​ហូរ​កាត់​ស្រុក​ឡើង​ត្រឹម​ក ហើយ​នឹង​ជន់​រាច​ពេញ​ស្រុក​របស់​ឯង ឱ​អេម៉ា‌ញូ‌អែល​អើយ។

សូមអានជំពូកពេញលេញ អេសាយ 8