គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 7:17-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ហេតុ​ការ​១ មក​លើ​ឯង លើ​រាស្ត្រ​ឯង ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​ឯង គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ជា​ការ​ដែល​មិន​បាន​កើត​មាន ចាប់​តាំង​ពី​គ្រា​ដែល​អេប្រា‌អិម​បែក​ចេញ​ពី​ពួក​យូដា​មក។

18. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាស‌ស៊ើរ​ផង

19. នោះ​វា​នឹង​នាំ​គ្នា​មក​ទំ​នៅ​ក្នុង​ច្រក​ភ្នំ​ដែល​ត្រូវ​ចោល​ស្ងាត់ នៅ​ក្នុង​ក្រហែង​ថ្ម នៅ​លើ​គ្រប់​ទាំង​របង​បន្លា ហើយ​នៅ​អស់​ទាំង​វាល​ស្មៅ​ផង។

20. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់ ទ្រង់​នឹង​កោរ​សក់​ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាស‌ស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។

21. នៅ​គ្រា​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ញី​១ និង​ចៀម​២

22. ហើយ​ដោយ​ព្រោះ​សត្វ​ទាំង​នោះ​មាន​ទឹក​ដោះ​ជា​បរិបូរ បាន​ជា​អ្នក​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ដ្បិត​ពួក​អ្នក​ដែល​នៅ​សល់​ក្នុង​ស្រុក​គេ នឹង​បាន​ខ្លាញ់​ទឹក​ដោះ និង​ទឹក​ឃ្មុំ​បរិភោគ​គ្រប់​គ្នា។

23. ហើយ​នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ណា ដែល​ពី​ដើម​មាន​ចំការ​ទំពាំង‌បាយ‌ជូរ​ចំនួន​១​ពាន់​ដើម មាន​ដំឡៃ​ជា​ប្រាក់​១​ពាន់​រៀល នោះ​នឹង​បាន​ជា​ទី​សំរាប់​អញ្ចាញ និង​បន្លា​វិញ

24. ឯ​អ្នក​ណា​ដែល​ចូល​ទៅ​ក្នុង​ទី​នោះ នឹង​ត្រូវ​កាន់​ព្រួញ និង​ធ្នូ​ផង ដ្បិត​ស្រុក​ទាំង​មូល​នឹង​ដុះ សុទ្ធ​តែ​អញ្ចាញ និង​បន្លា

សូមអានជំពូកពេញលេញ អេសាយ 7