គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 7:15-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. បុត្រ​នោះ​នឹង​បរិភោគ​ខ្លាញ់​ទឹក​ដោះ ហើយ​នឹង​ទឹក​ឃ្មុំ ដរាប​ដល់​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ​វិញ

16. ដ្បិត​មុន​ដែល​បុត្រ​នោះ​ចេះ​បដិសេធ​ចោល​របស់​អាក្រក់ ហើយ​រើស​យក​របស់​ល្អ នោះ​ស្រុក​របស់​ស្តេច​ទាំង​២ ដែល​ឯង​ខ្ពើម​នោះ នឹង​ត្រូវ​ចោល​ស្ងាត់​ទៅ

17. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​ហេតុ​ការ​១ មក​លើ​ឯង លើ​រាស្ត្រ​ឯង ហើយ​លើ​ពួក​វង្ស​របស់​ឪពុក​ឯង គឺ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ ជា​ការ​ដែល​មិន​បាន​កើត​មាន ចាប់​តាំង​ពី​គ្រា​ដែល​អេប្រា‌អិម​បែក​ចេញ​ពី​ពួក​យូដា​មក។

18. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាស‌ស៊ើរ​ផង

19. នោះ​វា​នឹង​នាំ​គ្នា​មក​ទំ​នៅ​ក្នុង​ច្រក​ភ្នំ​ដែល​ត្រូវ​ចោល​ស្ងាត់ នៅ​ក្នុង​ក្រហែង​ថ្ម នៅ​លើ​គ្រប់​ទាំង​របង​បន្លា ហើយ​នៅ​អស់​ទាំង​វាល​ស្មៅ​ផង។

20. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់ ទ្រង់​នឹង​កោរ​សក់​ក្បាល និង​រោម​ជើង​ផង ដោយ​កាំបិត​ដែល​បាន​ជួល​ពី​ទី​នៅ​ត្រើយ​ខាង​នាយ​ទន្លេ គឺ​ដោយ​ស្តេច​នៃ​ស្រុក​អាស‌ស៊ើរ ហើយ​កាំបិត​នោះ​នឹង​រំលាង​ទាំង​ពុក‌ចង្កា​ផង។

21. នៅ​គ្រា​នោះ មនុស្ស​ម្នាក់​នឹង​ចិញ្ចឹម​គោ​ញី​១ និង​ចៀម​២

សូមអានជំពូកពេញលេញ អេសាយ 7