គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 62:10-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ចូរ​ចូល​ទៅ ចូរ​ចូល​ទៅ​តាម​ទ្វារ​ចុះ ចូរ​រៀប​ផ្លូវ​សំរាប់​ប្រជា‌ជន ចូរ​លើក ចូរ​លើក​ថ្នល់​ឡើង ចូរ​ប្រមូល​យក​ថ្ម​ចេញ ហើយ​បង្ហូត​ទង់‌ជ័យ​១​សំរាប់​ជន‌ជាតិ​ទាំង‌ឡាយ

11. មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល​សេចក្ដី​សង្គ្រោះ​របស់​ឯង​បាន​មក​ដល់​ហើយ មើល ទ្រង់​យក​រង្វាន់​មក​ជា​មួយ ហើយ​សំណង​របស់​ទ្រង់​ក៏​នាំ​មុខ​ទៅ

12. គេ​នឹង​ហៅ​ពួក​នោះ​ថា ជា​ជន‌ជាតិ​បរិសុទ្ធ គឺ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​លោះ នោះ​ឯង​នឹង​បាន​ហៅ​ថា ទី​ក្រុង​ដែល​គេ​ស្វែង​រក ជា​ទី​ក្រុង​ដែល​មិន​ត្រូវ​បង់​ចោល​ឡើយ។

សូមអានជំពូកពេញលេញ អេសាយ 62