គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 60:2-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ដ្បិត​មើល សេចក្ដី​ងងឹត​នឹង​គ្រប​លើ​ផែនដី ហើយ​សេចក្ដី​សូន្យ‌សុង​នឹង​គ្រប​លើ​អស់​ទាំង​ជន‌ជាតិ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រះ​ឡើង​ភ្លឺ​ដល់​ឯង ហើយ​គេ​នឹង​ឃើញ​សិរី‌ល្អ​នៃ​ទ្រង់​ស្ថិត​លើ​ឯង

3. អស់​ទាំង​សាសន៍​នឹង​មូល​គ្នា​មក​ឯ​ពន្លឺ​របស់​ឯង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​រស្មី​ដែល​ភ្លឺ​ចេញ​ពី​ឯង ក្នុង​កាល​ដែល​ឯង​រះ​ឡើង

4. ចូរ​ងើប​ភ្នែក​ឯង​មើល​ជុំវិញ គេ​មូល​គ្នា​មក​ឯ​ឯង ទាំង​អស់​ហើយ​ពួក​កូន​ប្រុសៗ​របស់​ឯង​នឹង​មក​ពី​ឆ្ងាយ ហើយ​នឹង​មាន​គេ​បី​ពួក​កូន​ស្រីៗ​នៃ​ឯង​មក​ដែរ

5. នោះ​ឯង​នឹង​ឃើញ ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ ចិត្ត​ឯង​នឹង​ខ្លាច ហើយ​រីក​ធំ​ឡើង ពី​ព្រោះ​សេចក្ដី​បរិបូរ​នៃ​សមុទ្រ នឹង​ត្រូវ​បង្វែរ​មក​ឯ​ឯង​វិញ ហើយ​អស់​ទាំង​របស់​ទ្រព្យ​នៃ​សាសន៍​ផ្សេងៗ នឹង​មក​ឯ​ឯង

6. ឯង​នឹង​មាន​ពេញ​ដោយ​សត្វ​អូដ្ឋ​យ៉ាង​សន្ធឹក គឺ​ជា​អូដ្ឋ​ស្ទាវ​របស់​ពួក​ម៉ាឌាន និង​ពួក​អេផា ហើយ​ទាំង​អស់​ដែល​នៅ​ស្រុក​សេបា​នឹង​មក​ដែរ ព្រម​ទាំង​ដឹក​យក​មាស និង​កំញាន​មក ហើយ​នឹង​ប្រកាស​ប្រាប់​ពី​សេចក្ដី​សរសើរ​របស់​ព្រះ‌យេហូវ៉ា

7. អស់​ទាំង​ហ្វូង​ចៀម​របស់​ស្រុក​កេដារ នឹង​មូល​គ្នា​មក​ឯ​ឯង ពួក​ចៀម​ឈ្មោល​របស់​ស្រុក​នេបា‌យ៉ូត​នឹង​គោរព​ដល់​ឯង វា​ទាំង‌ឡាយ​នឹង​ឡើង​មក​លើ​អាស‌នា​អញ ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​អញ​នឹង​លើក​ដំកើង​វិហារ​នៃ​សិរី‌ល្អ​របស់​អញ

8. តើ​ពួក​ណា​ហ្ន៎ ដែល​រសាត់​មក​ដូច​ជា​ពពក ហើយ​ហើរ​មក​ឯ​បង្អួច​របស់​ខ្លួន​គ្រប់​គ្នា ដូច​ជា​ព្រាប​នោះ

9. ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​រង់‌ចាំ​អញ ហើយ​នាវា​ពី​ស្រុក​តើស៊ីស​នឹង​មក​មុន​គេ ដើម្បី​នឹង​នាំ​ពួក​កូន​ប្រុសៗ​របស់​ឯង​មក​ពី​ស្រុក​ឆ្ងាយ មាន​ទាំង​មាស​ប្រាក់​របស់​គេ​មក​ជា​មួយ​ផង ដោយ​ព្រោះ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ដ្បិត​ទ្រង់​បាន​លើក​ដំកើង​ឯង​ឡើង។

សូមអានជំពូកពេញលេញ អេសាយ 60