គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 60:10-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ពួក​សាសន៍​ដទៃ​នឹង​សង់​កំផែង​ឯង​ឡើង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​គោរព​ដល់​ឯង ដ្បិត​ទោះ​បើ​អញ​បាន​វាយ​ឯង​ក្នុង​ពេល​ដែល​មាន​សេចក្ដី​ក្រោធ​ក៏​ដោយ គង់​តែ​អញ​បាន​អាណិត​ដល់​ឯង ក្នុង​គ្រា​ដែល​ផ្តល់​ព្រះ‌គុណ​វិញ

11. ទ្វារ​កំផែង​របស់​ឯង​នឹង​នៅ​ចំហ​ជានិច្ច ឥត​ដែល​បិទ​ទាំង​យប់​ទាំង​ថ្ងៃ​ឡើយ ដើម្បី​ឲ្យ​មនុស្ស​បាន​នាំ​យក​ទ្រព្យ‌សម្បត្តិ​របស់​សាសន៍​ទាំង​ប៉ុន្មាន​មក​ឯ​ឯង ព្រម​ទាំង​ដឹក‌នាំ​ស្តេច​របស់​គេ​មក​ជា​ឈ្លើយ​ផង

12. ដ្បិត​សាសន៍​ណា និង​នគរ​ណា​ដែល​មិន​ព្រម​គោរព​ដល់​ឯង នោះ​នឹង​ត្រូវ​វិនាស អើ សាសន៍​ទាំង​នោះ​នឹង​ត្រូវ​សាប‌សូន្យ​បាត់​ទៅ​អស់​រលីង

13. សេចក្ដី​លំអ​នៃ​ព្រៃ​ល្បាណូន​នឹង​មក​ឯ​ឯង គឺ​ជា​ឈើ​កកោះ ឈើ​ស្រល់ និង​ឈើ​ស្រឡៅ​ផង ដើម្បី​នឹង​តុប‌តែង​កន្លែង​នៃ​ទី​បរិសុទ្ធ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ឲ្យ​ទី​នៃ​ជើង​អញ​បាន​រុងរឿង​ឧត្តម

14. ពួក​កូន​ចៅ​របស់​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ឯង គេ​នឹង​មក​ទាំង​អោន​ក្រាប​នៅ​ចំពោះ​ឯង ហើយ​អស់​អ្នក​ណា​ដែល​ធ្លាប់​មើល‌ងាយ​ឯង គេ​នឹង​ក្រាប​ចុះ​នៅ​ទៀប​បាទ​ជើង​ឯង គេ​នឹង​ហៅ​ឯង​ថា ជា​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ក្រុង​ស៊ីយ៉ូន​របស់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល។

15. ទោះ​បើ​ឯង​បាន​ត្រូវ​ចោល​ស្ងាត់ ហើយ​ត្រូវ​គេ​ស្អប់ ដល់​ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​ណា​ដើរ​កាត់​ឯង​ឡើយ គង់​តែ​អញ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ជា​ទី​ប្រសើរ នៅ​អស់​កល្ប‌ជានិច្ច​វិញ ជា​ទី​អំណរ​ដល់​ច្រើន​ដំណ​ត​ទៅ

16. ឯង​នឹង​បាន​បឺត​ជញ្ជក់​ទឹក​ដោះ​នៃ​អស់​ទាំង​សាសន៍ ហើយ​នឹង​បឺត​ដោះ​នៃ​ពួក​ស្តេច​ដែរ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​គឺ​យេហូវ៉ា​ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ឯង ហើយ​ជា​ព្រះ​ដ៏​ប្រោស​លោះ​ឯង គឺ​ជា​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​នៃ​យ៉ាកុប

សូមអានជំពូកពេញលេញ អេសាយ 60