គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 56:6-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ឯ​ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ដើម្បី​ធ្វើ​ការ‌ងារ​ទ្រង់ ហើយ​នឹង​ស្រឡាញ់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បំរើ​ទ្រង់ គឺ​គ្រប់​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សំរាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​អញ

7. នោះ​អញ​នឹង​នាំ​គេ​មក​ឯ​ភ្នំ​បរិសុទ្ធ​របស់​អញ ហើយ​ឲ្យ​គេ​បាន​អរ​សប្បាយ នៅ​ក្នុង​ដំណាក់​របស់​អញ ដែល​សំរាប់​ជា​ទី​អធិ‌ស្ឋាន អញ​នឹង​ទទួល​អស់​ទាំង​ដង្វាយ​ដុត និង​យញ្ញ‌បូជា​របស់​គេ នៅ​លើ​អាស‌នា ដ្បិត​ដំណាក់​អញ​នឹង​បាន​ហៅ​ជា​ទី​អធិ‌ស្ឋាន​សំរាប់​គ្រប់​ទាំង​សាសន៍

8. ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដែល​ប្រមូល​អស់​អ្នក ដែល​ត្រូវ​បំបរ‌បង់ ក្នុង​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ប្រមូល​មនុស្ស​ដទៃ​មក​ជា​មួយ​ដែរ គឺ​ជា​ពួក​អ្នក​ក្រៅ​ពី​ពួក​អ៊ីស្រា‌អែល​ដែល​បាន​ប្រមូល​ហើយ។

9. នែ អស់​ទាំង​សត្វ​នៅ​វាល ហើយ​សត្វ​នៅ​ព្រៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​មក​ហែក​ស៊ី​ចុះ

10. ពួក​យាម​ល្បាត​របស់​គេ សុទ្ធ​តែ​ខ្វាក់​ភ្នែក គេ​គ្មាន​ដំរិះ​គ្រប់​គ្នា គេ​សុទ្ធ​តែ​ជា​ឆ្កែ​គ ព្រុស​មិន​កើត គេ​តែង‌តែ​ស្រមៃ​ឃើញ គេ​ចេះ​តែ​ដេក ហើយ​ចូល​ចិត្ត​តែ​លក់​ទៅ

11. អើ គេ​ជា​ពួក​ឆ្កែ​សាហាវ ដែល​មិន​ចេះ​ឆ្អែត‌ឆ្អន់​ឡើយ ជា​ពួក​គង្វាល​ដែល​មិន​ចេះ​យល់​សោះ គេ​បាន​បែរ​ទៅ​តាម​ផ្លូវ​របស់​គេ​រៀង​ខ្លួន គឺ​ឲ្យ​បាន​កំរៃ​របស់​ខ្លួន​គេ​ទាំង​អស់​គ្នា

12. គេ​ថា អញ្ជើញ​មក​ខ្ញុំ​នឹង​រក​ស្រា​ទំពាំង‌បាយ‌ជូរ យើង​នឹង​ផឹក​គ្រឿង​ស្រវឹង​ទាល់​តែ​ឆ្អែត ហើយ​ថ្ងៃ​ស្អែក​នឹង​បាន​ដូច​ជា​ថ្ងៃ​នេះ​ដែរ គឺ​ជា​ថ្ងៃ​មាន​បរិបូរ​លើស‌លុប​ផង។

សូមអានជំពូកពេញលេញ អេសាយ 56