គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 53:7-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ទ្រង់​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ធ្វើ​ទុក្ខ តែ​ទ្រង់​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ គឺ​ដូច​ជា​កូន​ចៀម​ដែល​គេ​ដឹក​ទៅ​សំឡាប់ ហើយ​ដូច​ជា​ចៀម​ដែល​គ​នៅ​ចំពោះ​ពួក​អ្នក​កាត់​រោម​យ៉ាង​ណា ទ្រង់​ក៏​មិន​បាន​ហើប​ព្រះ‌ឱស្ឋ​សោះ​យ៉ាង​នោះ​ដែរ

8. ទ្រង់​ត្រូវ​ដក​ចេញ​ពី​អំណាច​ការ‌ពារ ហើយ​ពី​សេចក្ដី​យុត្តិ‌ធម៌ ឯ​សម័យ​ជំនាន់​ទ្រង់ តើ​មាន​អ្នក​ណា​រំពឹង​គិត​ឃើញ​ថា ទ្រង់​បាន​ត្រូវ​កាត់​ចេញ​ពី​ស្ថាន​របស់​មនុស្ស​រស់​នេះ ហើយ​ត្រូវ​វាយ ដោយ​ព្រោះ​អំពើ​រំលង​របស់​ជន‌ជាតិ​ខ្ញុំ​នោះ

9. ហើយ​ក្នុង​កាល​ដែល​ទ្រង់​សុគត នោះ​គេ​ក៏​បញ្ចុះ​សព​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​អាក្រក់ ហើយ​នៅ​ក្នុង​ផ្នូរ​របស់​អ្នក​មាន​ម្នាក់ ទោះ​បើ​ទ្រង់​មិន​ដែល​ធ្វើ​អំពើ​ទុច្ចរិត​ណា​មួយ​ក៏​ដោយ ក៏​មិន​ដែល​មាន​ការ​បញ្ឆោត​នៅ​ក្នុង​ព្រះ‌ឱស្ឋ​ទ្រង់​ឡើយ​ផង។

10. ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​វាយ​ទ្រង់​ឲ្យ​ជាំ ហើយ​ឲ្យ​ឈឺ​ចាប់ កាល​ណា​ព្រះ‌ជន្ម​ទ្រង់​បាន​ត្រូវ​ថ្វាយ​ទុក្ខ​ជា​យញ្ញ‌បូជា​លោះ​បាប​ហើយ នោះ​ទ្រង់​នឹង​បាន​ឃើញ​ពូជ‌ពង្ស​របស់​ទ្រង់ ហើយ​នឹង​ចំរើន​ព្រះ‌ជន្ម​ទ្រង់​ឲ្យ​យឺន‌យូរ​ត​ទៅ ឯ​បំណង​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​ជឿន​ឡើង​ដោយ​ព្រះ‌ហស្ត​ទ្រង់

11. ទ្រង់​នឹង​ឃើញ​ផល​នៃ​ការ​ដែល​ព្រលឹង​ទ្រង់​រង​វេទនា នោះ​នឹង​បាន​ស្កប់‌ស្កល់​ផង អ្នក​ដ៏​សុចរិត គឺ​ជា​អ្នក​បំរើ​របស់​អញ ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សុចរិត ដោយ​គេ​ស្គាល់​ដល់​ទ្រង់ ហើយ​ទ្រង់​នឹង​ទទួល​រង​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​គេ

12. ហេតុ​នោះ​អញ​នឹង​ឲ្យ​ទ្រង់​មាន​ចំណែក​ជា​មួយ​នឹង​ពួក​អ្នក​ធំ ហើយ​ទ្រង់​នឹង​ចែក​របឹប​ជា​មួយ​នឹង​ពួក​អ្នក​ដ៏​ខ្លាំង​ពូកែ ពី​ព្រោះ​ទ្រង់​បាន​ច្រួច​ព្រលឹង​ចេញ រហូត​ដល់​ស្លាប់ គេ​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​ទទឹង​ច្បាប់ ប៉ុន្តែ​ទ្រង់​បាន​ទទួល​រង​ទោស​នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន ហើយ​បាន​អង្វរ​ជំនួស​មនុស្ស​ដែល​ទទឹង​ច្បាប់​វិញ។

សូមអានជំពូកពេញលេញ អេសាយ 53