10. ព្រះយេហូវ៉ាទ្រង់បានលាត់ព្រះពាហុបរិសុទ្ធរបស់ទ្រង់ នៅភ្នែកនៃគ្រប់ទាំងសាសន៍ ហើយអស់ទាំងចុងផែនដី បានឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃយើងរាល់គ្នា។
11. ចូរចេញទៅ ចូរចេញទៅ ចូរឲ្យឯងរាល់គ្នាចេញពីទីនេះទៅចុះ កុំឲ្យពាល់របស់អ្វីដែលមិនស្អាតឡើយ ចូរចេញពីកណ្តាលទីក្រុងនេះទៅ ឱពួកអ្នកដែលលើកយកគ្រឿងនៃព្រះយេហូវ៉ាអើយ ចូរញែកខ្លួនចេញជាស្អាតចុះ
12. ដ្បិតឯងរាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនត្រូវរត់ចេញឲ្យរួចខ្លួនដែរ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងយាងនាំមុខឯង ហើយព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់នឹងការពារនៅខាងក្រោយឯងផង។
13. មើល អ្នកបំរើរបស់អញនឹងប្រព្រឹត្តដោយប្រយ័ត្នប្រយែង ទ្រង់នឹងបានដំកើងឡើង គេនឹងលើកទ្រង់ឡើងឲ្យគង់នៅទីខ្ពស់ណាស់
14. មានមនុស្សជាច្រើនប៉ុណ្ណាបានត្រូវស្រឡាំងកាំងដោយឃើញទ្រង់ (ដ្បិតព្រះភក្ត្រទ្រង់ ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង)
15. នោះទ្រង់នឹងប្រោសលើសាសន៍ជាច្រើនប៉ុណ្ណោះដែរ ពួកមហាក្សត្រនឹងបិទមាត់ នៅចំពោះទ្រង់ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេឡើយ ហើយសេចក្ដីដែលគេមិនបានឮថ្លែងប្រាប់មកសោះ នោះគេនឹងបានយល់ច្បាស់វិញ។