គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 51:20-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ពួក​កូន​ប្រុស​ឯង​បាន​សន្លប់​ទៅ​ហើយ គេ​ដេក​តាម​ក្បាល​អស់​ទាំង​ផ្លូវ ដូច​ជា​ប្រើស​ដែល​ជាប់​បង្កាត់ គេ​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​សេចក្ដី​បន្ទោស​របស់​ព្រះ​នៃ​ឯង។

21. ដូច្នេះ ឯង​ដែល​ត្រូវ​រង​ទុក្ខ​វេទនា ហើយ​ក៏​ស្រវឹង តែ​មិន​មែន​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ទេ ចូរ​ស្តាប់​សេចក្ដី​នេះ​ឥឡូវ

22. ព្រះ‌អម្ចាស់​នៃ​ឯង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដែល​កាន់​ក្តី​ជំនួស​រាស្ត្រ​ទ្រង់ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល​អញ​បាន​ដក​យក​ពែង​ដែល​នាំ​ឲ្យ​ទ្រេត‌ទ្រោត គឺ​ជា​កាក​នៅ​ក្នុង​ពែង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ចេញ​ពី​ដៃ​ឯង​ហើយ ឯង​នឹង​មិន​ត្រូវ​ផឹក​ទៀត​ឡើយ

23. អញ​នឹង​ដាក់​ពែង​នោះ​ទៅ​ក្នុង​ដៃ​របស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​ឯង​វិញ ជា​ពួក​អ្នក​ដែល​បាន​និយាយ​ទៅ​ព្រលឹង​ឯង​ថា ចូរ​ឱន​ចុះ ដើម្បី​ឲ្យ​យើង​បាន​ដើរ​លើ ហើយ​ឯង​បាន​ដេក​ទៅ ឲ្យ​ខ្នង​ឯង​បាន​រាប​ដូច​ជា​ដី សំរាប់​ជា​ថ្នល់​ឲ្យ​គេ​ដើរ​លើ។

សូមអានជំពូកពេញលេញ អេសាយ 51