គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 43:16-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លូវ​ក្នុង​សមុទ្រ និង​ផ្លូវ​ច្រក​នៅ​ទី​ទឹក​ធំ

17. ជា​ព្រះ​ដែល​នាំ​រទេះ​ចំបាំង និង​ពល​សេះ​ចេញ​មក ព្រម​ទាំង​កង‌ទ័ព និង​មនុស្ស​ស្ទាត់​ជំនាញ​ផង (ពួក​ទាំង​នោះ​នឹង​ដេក​ទៅ​ទាំង​អស់​គ្នា ឥត​ក្រោក​ឡើង​វិញ​ឡើយ គេ​នឹង​សាប‌សូន្យ ហើយ​ត្រូវ​រលត់​ទៅ ដូច​ជា​ប្រឆេះ) ទ្រង់​មាន​ព្រះ‌បន្ទូល​ថា

18. កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹង​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះ‌គិត​ពី​អស់​ទាំង​ការ​ពី​ចាស់​បុរាណ​នោះ​ឡើយ

19. មើល អញ​នឹង​ធ្វើ​ការ​១​ថ្មី​វិញ ការ​នោះ​នឹង​លេច​ឡើង​ឥឡូវ តើ​ឯង​រាល់​គ្នា​នឹង​មិន​ស្គាល់​ទេ​ឬ អញ​នឹង​ធ្វើ​ផ្លូវ​១​នៅ​ទី​រហោ‌ស្ថាន ហើយ​ទន្លេ​នៅ​សមុទ្រ​ខ្សាច់

20. ឯ​ពួក​សត្វ​តិរច្ឆាន​ទាំង​ប៉ុន្មាន​នឹង​សរសើរ​ដល់​អញ គឺ​ទាំង​ចចក និង​សត្វ​អូសទ្រីច​ផង ពី​ព្រោះ​អញ​ឲ្យ​មាន​ទឹក​នៅ​ក្នុង​ទី​រហោ‌ស្ថាន និង​ទន្លេ​នៅ​សមុទ្រ​ខ្សាច់ ដើម្បី​ឲ្យ​រាស្ត្រ​អញ គឺ​ជា​ពួក​ជ្រើស‌រើស​នោះ​បាន​ទឹក​ផឹក

21. ជា​រាស្ត្រ​ដែល​អញ​បាន​ជប‌សូន​សំរាប់​តែ​ខ្លួន​អញ ដើម្បី​ឲ្យ​គេ​បាន​សំដែង​ចេញ​ជា​សេចក្ដី​សរសើរ​របស់​អញ​ផង។

22. ទោះ​បើ​យ៉ាង​នោះ ឱ​ពួក​យ៉ាកុប​អើយ គង់​តែ​ឯង​មិន​បាន​អំពាវ‌នាវ​ដល់​អញ​ដែរ គឺ​ឯង​បាន​ណាយ​ចិត្ត​នឹង​អញ​វិញ ឱ​អ៊ីស្រា‌អែល​អើយ

23. ឯង​មិន​បាន​នាំ​យក​ចៀម​របស់​ឯង មក​ថ្វាយ​ជា​ដង្វាយ​ដុត​ដល់​អញ​ទេ ក៏​មិន​បាន​លើក​មុខ​អញ ដោយ​យញ្ញ‌បូជា​របស់​ឯង​ដែរ អញ​មិន​បាន​ផ្ទុក​ឯង​ដោយ​ដង្វាយ ឬ​ឲ្យ​ឯង​នឿយ​ហត់​ដោយ​ដុត​កំញាន​ទេ

24. ឯង​មិន​បាន​ចំណាយ​ប្រាក់​ទិញ​គ្រឿង​ក្រអូប​ណា​ឲ្យ​អញ​សោះ ក៏ មិន​បាន​ឲ្យ​អញ​ឆ្អែត ដោយ​ខ្លាញ់​នៃ​យញ្ញ‌បូជា​របស់​ឯង​ដែរ គឺ​ឯង​បាន​ផ្ទុក​អញ​ដោយ​អំពើ​បាប​របស់​ឯង​វិញ ហើយ​បាន​នាំ​ឲ្យ​អញ​នឿយ​ហត់ ដោយ​អំពើ​ទុច្ចរិត​របស់​ឯង​ផង។

25. គឺ​អញ អញ​នេះ​ហើយ​ជា​អ្នក​ដែល​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដោយ​យល់​ដល់​ខ្លួន​អញ ហើយ​អញ​មិន​នឹក​ចាំ​អំពើ​បាប​របស់​ឯង​ទៀត​ឡើយ

26. ចូរ​រំឭក​អញ​ចុះ ឲ្យ​យើង​បាន​តវ៉ា​គ្នា ចូរ​រាប់‌រៀប​ប្រាប់​ពី​ហេតុ​របស់​ឯង​មក ដើម្បី​ឲ្យ​ឯង​បាន​តាំង​ឡើង​ជា​សុចរិត

សូមអានជំពូកពេញលេញ អេសាយ 43