គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 32:16-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. នៅ​គ្រា​នោះ សេចក្ដី​យុត្តិ‌ធម៌​នឹង​ស្ថិត​នៅ ក្នុង​ទី​រហោ‌ស្ថាន ហើយ​សេចក្ដី​សុចរិត​នឹង​អាស្រ័យ​នៅ ក្នុង​ចំការ​ដុះ‌ដាល

17. ឯ​ការ​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សន្តិ‌សុខ ហើយ​ផល​នៃ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ជា​សេចក្ដី​ស្រាក‌ស្រាន្ត និង​ជា​សេចក្ដី​ទុក​ចិត្ត​ជា​ដរាប​ទៅ

18. ឯ​រាស្ត្រ​អញ គេ​នឹង​អាស្រ័យ​ក្នុង​ទី​លំនៅ​ដ៏​មាន​សន្តិ‌សុខ ហើយ​នៅ​ផ្ទះ‌សំបែង​មាំ‌មួន ជា​ទី​សំរាក​ក្សេម‌ក្សាន្ត

19. តែ​នឹង​ត្រូវ​ធ្លាក់​ព្រិល​មក​បំបាក់​ព្រៃ ហើយ​ទី​ក្រុង​នឹង​ត្រូវ​រលំ​អស់​រលីង

20. មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​សាប‌ព្រោះ​ក្បែរ​គ្រប់​ទាំង​ផ្លូវ​ទឹក ហើយ​លែង​គោ និង​លា ឲ្យ​ដើរ​រក​ស៊ី​តាម​ចិត្ត។

សូមអានជំពូកពេញលេញ អេសាយ 32