គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 30:26-33 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. មួយ​ទៀត​ពន្លឺ​នៃ​ព្រះ‌ចន្ទ​នឹង​បាន​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ពន្លឺ​នៃ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​១​ជា​៧ គឺ​ដូច​ជា​ពន្លឺ​នៃ​ថ្ងៃ​៧​រួម​មក​តែ​១ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​រាស្ត្រ​ទ្រង់ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ។

27. មើល ព្រះ‌នាម​ព្រះ‌យេហូវ៉ា​មក​ពី​ចំងាយ កំពុង​តែ​ឆេះ ដោយ​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ហើយ​មាន​ទាំង​ផ្សែង​យ៉ាង​ក្រាស់​ហុយ​ឡើង ព្រះ‌រឹម​ទ្រង់​មាន​ពេញ​ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់ ហើយ​ព្រះ‌ជិវ្ហា​របស់​ទ្រង់​ក៏​ដូច​ជា​ភ្លើង​ឆេះ​បន្សុស

28. ឯ​អស្សាសៈ​របស់​ទ្រង់ នោះ​ដូច​ជា​ផ្លូវ​ទឹក​ដែល​ជន់​លិច​ឡើង​ដល់​ត្រឹម​ក ដើម្បី​នឹង​រែង​អស់​ទាំង​សាសន៍ ដោយ​កញ្ច្រែង​ជា​សេចក្ដី​វិនាស ហើយ​នឹង​ដាក់​បង្ហៀរ​បង្ខាំ​ដែល​នាំ​ឲ្យ​វង្វេង ទៅ​ក្នុង​មាត់​នៃ​សាសន៍​ទាំង‌ឡាយ

29. នោះ​ឯង​រាល់​គ្នា​នឹង​ច្រៀង​ចំរៀង ដូច​នៅ​ពេល​យប់​ណា​ដែល​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ចិត្ត ដូច​ជា​វេលា​ដែល​ដើរ​ផ្លុំ​ខ្លុយ​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ​ដ៏​ជា​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល

30. ឯ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បន្លឺ​ព្រះ‌សូរ‌សៀង​ដ៏​រុងរឿង​ឧត្តម​របស់​ទ្រង់​ឲ្យ​ឮ ហើយ​នឹង​បង្ហាញ​ព្រះ‌ពាហុ​ដែល​ធ្វើ​ទោស ដោយ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​សេចក្ដី​ខ្ញាល់​ទ្រង់ និង​អណ្តាត​ភ្លើង​ដ៏​ឆេះ​បន្សុស ព្រម​ទាំង​សន្ទុះ​ខ្យល់​ព្យុះ​សង្ឃរា និង​ដុំ​ព្រិល​ផង

31. ដ្បិត​ដោយ‌សារ​ព្រះ‌សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា នោះ​សាសន៍​អាស‌ស៊ើរ​នឹង​ស្រយុត​ចិត្ត ទ្រង់​នឹង​វាយ​គេ​ដោយ​ដំបង​របស់​ទ្រង់

32. ហើយ​គ្រប់ៗ​រយៈ​ដំបង​ដែល​ព្រះ‌យេហូវ៉ា​បាន​ដំរូវ​ឲ្យ​ត្រូវ​វាយ​គេ នោះ​នឹង​ឮ​សូរ​ក្រាប់ និង​ស៊ុង​ប្រគំ​ឡើង​ជា​ដរាប ឯ​ក្នុង​គ្រប់​ទាំង​ពេល​ត​គ្នា​នោះ ទ្រង់​នឹង​ច្បាំង​នឹង​គេ ដោយ​ព្រះ‌ពាហុ​លើក​សំរេច

33. ដ្បិត​មាន​ទី​ដុត​ខ្មោច​ត្រៀម​ទុក​តាំង​ពី​បូរាណ​មក អើ ទី​នោះ​បាន​រៀប‌ចំ​សំរាប់​ស្តេច​នោះ​ឯង ជា​ទី​យ៉ាង​ជ្រៅ ហើយ​ធំ​ទូលាយ មាន​ឧស​គរ​ឡើង​ជា​ច្រើន ពេញ​ហើយ​ដោយ​ភ្លើង គឺ​ជា​អស្សាសៈ​នៃ​ព្រះ‌យេហូវ៉ា ដែល​ដូច​ជា​ជ្រោះ​ស្ពាន់‌ធ័រ​ហូរ​មក​បង្កាត់​ភ្លើង​នោះ។

សូមអានជំពូកពេញលេញ អេសាយ 30