គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 23:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ដំណើរ​ក្រុង​ទីរ៉ុស។នែ ពួក​នាវា​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ទី​ក្រុង​ឯង​ត្រូវ​បំផ្លាញ​ហើយ ទាល់​តែ​គ្មាន​ផ្ទះ​ណា​សល់​នៅ ឬ​ផ្លូវ​ណា​ចូល​ទៅ​បាន​ឡើយ ដំណឹង​នោះ​បាន​សំដែង​ឲ្យ​គេ​ដឹង​នៅ​ត្រង់​ស្រុក​គីទីម

2. អស់​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ ដែល​បាន​ស្បៀង​គ្រប់‌គ្រាន់ ដោយ‌សារ​ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន ដែល​លក់​ដូរ​តាម​ផ្លូវ​សមុទ្រ​អើយ ចូរ​ស្ងៀម​នៅ​ចុះ

3. ទី​ក្រុង​របស់​ឯង​បាន​កំរៃ ដោយ‌សារ​ស្រូវ​ពី​ស្រុក​ស៊ីហោរ ជា​ចំរូត​នៃ​ស្រុក​ក្បែរ​ទន្លេ​ធំ ដែល​គេ​ដឹក​មក​តាម​ផ្លូវ​សមុទ្រ ទី​ក្រុង​នោះ​ក៏​ជា​ផ្សារ​សំរាប់​គ្រប់​ទាំង​សាសន៍

4. ឱ​ក្រុង​ស៊ីដូន​អើយ ចូរ​មាន​សេចក្ដី​ខ្មាស​ចុះ ដ្បិត​សមុទ្រ​បាន​ពោល​ហើយ គឺ​ទី​មាំ‌មួន​នៃ​សមុទ្រ​បាន​ថា អញ​មិន​បាន​ឈឺ​ចាប់ ឬ​សំរាល​កូន​ឡើយ ក៏​មិន​បាន​ចិញ្ចឹម​មនុស្ស​កំឡោះ ឬ​ស្រី​ក្រមុំ​ដែរ

5. កាល​ណា​ដំណឹង​នេះ​បាន​ឮ​ទៅ​ដល់​ស្រុក​អេស៊ីព្ទ នោះ​គេ​នឹង​សោក‌សៅ​ជា​ពន្លឹក ដោយ‌សារ​ដំណឹង​ពី​ក្រុង​ទីរ៉ុស​នោះ

6. ឱ​ពួក​អ្នក​នៅ​តាម​ឆ្នេរ​សមុទ្រ​អើយ ចូរ​ទ្រហោ‌យំ​ចុះ ហើយ​ឆ្លង​ទៅ​ឯ​ស្រុក​តើស៊ីស​ទៅ

7. នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​ឯង​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ។

8. តើ​អ្នក​ណា​បាន​សំរេច​នឹង​ធ្វើ​ការ​នេះ​ដល់​ក្រុង​ទីរ៉ុស គឺ​ជា​ក្រុង​ដែល​ធ្លាប់​បំពាក់​មកុដ​ដល់​គេ ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ ហើយ​អ្នក​ជួញ​ប្រែ​ជា​មនុស្ស​អ្នក​ធំ​នៅ​ផែនដី​នោះ

9. គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែល​បាន​សំរេច​នឹង​ធ្វើ​ការ​នេះ​ទេ ដើម្បី​នឹង​បង្អាប់​សេចក្ដី​អំនួត​របស់​គ្រប់​ទាំង​ការ​រុងរឿង​ឧត្តម ហើយ​នឹង​បន្ទាប​បណ្តា​សក្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ផែនដី​ផង

សូមអានជំពូកពេញលេញ អេសាយ 23