គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 2:12-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ដ្បិត​នឹង​មាន​ថ្ងៃ​១​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មក​លើ​គ្រប់​ទាំង​ឫក​ខ្ពស់ និង​ចិត្ត​ឆ្មើង‌ឆ្មៃ ព្រម​ទាំង​លើ​គ្រប់​ទាំង​អស់​ដែល​បាន​លើក​ឡើង​ផង ហើយ​នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ

13. គឺ​មក​លើ​អស់​ទាំង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន ដែល​ខ្ពស់ ហើយ​ដំកើង​ឡើង និង​លើ​គ្រប់​ទាំង​ដើម​ម៉ៃសាក់ នៅ​ស្រុក​បាសាន​ដែរ

14. មក​លើ​អស់​ទាំង​ភ្នំ​ខ្ពស់ និង​ភ្នំ​តូចៗ​ដែល​បាន​ដំកើង​ឡើង

15. មក​លើ​អស់​ទាំង​ប៉ម​យ៉ាង​ខ្ពស់ និង​កំផែង​មាន​គ្រឿង​ចំបាំង

16. និង​លើ​អស់​ទាំង​នាវា​ស្រុក​តើស៊ីស ហើយ​លើ​អ្វីៗ​ទាំង​អស់​ដែល​គាប់​ដល់​ភ្នែក​ដែរ

17. នោះ​សណ្ឋាន​ខ្ពស់​របស់​មនុស្ស នឹង​ត្រូវ​បង្អោន​ទាប ឯ​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​មនុស្ស ក៏​នឹង​ត្រូវ​បន្ទាប​ចុះ នៅ​គ្រា​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​១​អង្គ​ប៉ុណ្ណោះ​ទេ ដែល​នឹង​បាន​ដំកើង​ឡើង

18. អស់​ទាំង​រូប​ព្រះ​នឹង​សាប‌សូន្យ​បាត់​ទៅ​អស់​រលីង

19. ឯ​មនុស្ស គេ​នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​រូង​ដី ដើម្បី​ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​ពី​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ គឺ​ក្នុង​កាល​ដែល​ទ្រង់​ក្រោក​ឡើង ដើម្បី​នឹង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ

20. នៅ​គ្រា​នោះ មនុស្ស​នឹង​បោះ​ចោល​រូប​ព្រះ​របស់​ខ្លួន​ដែល​ធ្វើ​ពី​មាស ហើយ​ពី​ប្រាក់ ជា​របស់​ដែល​គេ​បាន​ធ្វើ​សំរាប់​នឹង​ថ្វាយ‌បង្គំ ទៅ​ឲ្យ​កណ្តុរ ហើយ​នឹង​ប្រចៀវ

21. ដើម្បី​នឹង​ចូល​ទៅ​ក្នុង​រអាង​ថ្ម ហើយ​ក្នុង​ក្រហែង​ថ្ម​រខិញ‌រខុញ ឲ្យ​បាន​រួច​ពី​សេចក្ដី​ស្ញែង‌ខ្លាច​នៃ​ព្រះ‌យេហូវ៉ា និង​សិរី‌ល្អ​នៃ​ឫទ្ធា‌នុភាព​របស់​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​ក្រោក​ឡើង​នឹង​អង្រួន​ផែនដី ដោយ​ឫទ្ធិ​យ៉ាង​អស្ចារ្យ

22. ចូរ​លែង​ទុក​ចិត្ត​ដល់​មនុស្ស​ដែល​មាន​តែ​ដង្ហើម​ចេញ​ចូល​តាម​រន្ធ​ច្រមុះ​ទៅ ដ្បិត​តើ​នឹង​ពឹង​ដល់​គេ​ឯ​ណា​បាន។

សូមអានជំពូកពេញលេញ អេសាយ 2