គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 19:12-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ដូច្នេះ​តើ​ពួក​អ្នក​ប្រាជ្ញ​របស់​ទ្រង់​នៅ​ឯ​ណា ចូរ​ឲ្យ​គេ​ជំរាប​មក​ទ្រង់​ឥឡូវ ឲ្យ​ទ្រង់​បាន​ជ្រាប​ពី​ការ​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​សំរេច​ពី​ដំណើរ​ស្រុក​អេស៊ីព្ទ​ចុះ

13. ឯ​ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​សូអាន ត្រូវ​បាន​ទៅ​ជា​ល្ងី‌ល្ងើ​ហើយ ពួក​ចៅ‌ហ្វាយ​នៃ​ក្រុង​ណូព គេ​ត្រូវ​បញ្ឆោត ពួក​អ្នក​ដែល​ជា​សសរ​កន្លោង​ក្នុង​ពូជ​អំបូរ គេ​បាន​នាំ​ស្រុក​អេស៊ីព្ទ​ឲ្យ​វង្វេង

14. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តោយ​ឲ្យ​មាន​គំនិត​ទទឹង‌ទទែង​លាយ​នៅ​ក្នុង​ពួក​គេ ហើយ​គេ​បាន​នាំ​សាសន៍​អេស៊ីព្ទ​ឲ្យ​ធ្វើ​ខុស​ក្នុង​គ្រប់​ទាំង​កិច្ច‌ការ​របស់​គេ ដូច​ជា​មនុស្ស​ស្រវឹង​ស្រា​ដែល​ដើរ​ទ្រេត‌ទ្រោត​ក្នុង​កំអួត​របស់​ខ្លួន

15. ហើយ​នឹង​គ្មាន​ការ​អ្វី​សំរាប់​ឲ្យ​សាសន៍​អេស៊ីព្ទ​ធ្វើ ដែល​ទោះ​ជា​ក្បាល ឬ​កន្ទុយ ជា​មែក ឬ​ធាង នឹង​អាច​ធ្វើ​បាន នោះ​ឡើយ។

16. នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​បាន​ដូច​ជា​ស្រីៗ គេ​នឹង​ញ័រ​រន្ធត់ ហើយ​តក់‌ស្លុត ដោយ​ព្រោះ​ការ​ជន្ល​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ដែល​ទ្រង់​ជន្ល​ពី​លើ​គេ

17. ហើយ​ស្រុក​យូដា​នឹង​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច​ដល់​សាសន៍​អេស៊ីព្ទ អស់​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ស្រុក​នោះ​នឹង​ភ័យ​ខ្លាច ដោយ​ព្រោះ​គំនិត​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បាន​សំរេច​ពី​ដំណើរ​ស្រុក​នោះ​ហើយ។

18. នៅ​គ្រា​នោះ នឹង​មាន​ទី​ក្រុង​៥​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ដែល​និយាយ​ភាសា​របស់​ស្រុក​កាណាន គេ​នឹង​ស្បថ​ដល់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ដែរ ឯ​ទី​ក្រុង​១​នោះ នឹង​បាន​ហៅ​ថា​ក្រុង​ដែល​ត្រូវ​វិនាស។

19. នៅ​គ្រា​នោះ នឹង​មាន​អាស‌នា​១​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ សំរាប់​បូជា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ‌ដែន​នឹង​មាន​បង្គោល​១ សំរាប់​រំឭក​ពី​ព្រះ‌យេហូវ៉ា

សូមអានជំពូកពេញលេញ អេសាយ 19