គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 17:8-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. គេ​នឹង​លែង​មើល​ទៅ​រក​អាស‌នា​ជា​ស្នាដៃ​របស់​ខ្លួន​គេ ក៏​មិន​មើល​ចំ​ទៅ​ឯ​រូប​ព្រះ ឬ​រូប​ព្រះ‌អាទិត្យ​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ​ទៀត​ឡើយ

9. នៅ​គ្រា​នោះ ទី​ក្រុង​មាំ‌មួន​របស់​គេ នឹង​ត្រឡប់​ដូច​ជា​អស់​ទាំង​ទី​ចោល​ស្ងាត់​នៅ​ក្នុង​ព្រៃ ហើយ​នៅ​លើ​កំពូល​ភ្នំ ជា​កន្លែង​ដែល​គេ​បោះ‌បង់​ចោល នៅ​ចំពោះ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ទី​នោះ​នឹង​នៅ​ស្ងាត់​ឈឹង

10. ពី​ព្រោះ​ឯង​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​ឯង ហើយ​មិន​បាន​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​ថ្មដា​នៃ​កំឡាំង​ឯង ហេតុ​នោះ​បាន​ជា​ឯង​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​ឯង ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង

11. នៅ​ថ្ងៃ​ដែល​ឯង​ដាំ​នោះ ក៏​បាន​ធ្វើ​របង​ជុំវិញ ហើយ​ព្រឹក​ឡើង ឯង​បាន​ធ្វើ​ឲ្យ​ពូជ​ឯង​បែក​ចេញ​ជា​ប៉ិច តែ​ឯ​ចំរូត​វិញ នោះ​នឹង​រំលង​បាត់​ទៅ​ក្នុង​គ្រា​មាន​ទុក្ខ​វេទនា ហើយ​សង្រេង​យ៉ាង​សហ័ស។

12. វរ‌ហើយ មាន​ឮ​សូរ​អ៊ឹក‌ធឹក​របស់​ជន‌ជាតិ​ជា​ច្រើន ដែល​ឮ​សន្ធឹក ដូច​ជា​សន្ធឹក​សមុទ្រ និង​សូរ​របស់​សាសន៍​ផ្សេងៗ​ដែល​លឿន​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង

13. សាសន៍​ទាំង​ប៉ុន្មាន​នឹង​លឿន​ទៅ​ដូច​ជា​ទឹក​យ៉ាង​ធំ តែ​ព្រះ​ទ្រង់​នឹង​ស្តី​បន្ទោស​គេ នោះ​គេ​នឹង​រត់​ទៅ​ឆ្ងាយ ហើយ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា​ខ្យល់​ផាត់​អង្កាម​ពី​លើ​ភ្នំ ហើយ​ដូច​ជា​ធូលី​ហុយ​ឡើង​ពី​មុខ​ខ្យល់​ព្យុះ

14. នៅ​ពេល​ល្ងាច​គេ​នឹង​មាន​ចិត្ត​ស្លុត‌ស្លាំង ហើយ​វេលា​ព្រឹក​មិន​ទាន់​ភ្លឺ​នៅ​ឡើយ នោះ​គេ​នឹង​បាត់​ទៅ នេះ​ហើយ​ជា​សំណង​សង​ដល់​ពួក​អ្នក​ដែល​រឹប‌ជាន់​យើង ហើយ​ជា​ចំណែក​របស់​ពួក​អ្នក​ដែល​ប្លន់​យើង។

សូមអានជំពូកពេញលេញ អេសាយ 17