គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 17:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ពី​ក្រុង​ដាម៉ាស។មើល គេ​ដក​ក្រុង​ដាម៉ាស​ចេញ​ពី​ដំណែង​ជា​ទី​ក្រុង​ទៅ ហើយ​នឹង​ត្រូវ​ត្រឡប់​ជា​គំនរ​បំណែក​ទទេ

2. មនុស្ស​ទាំង‌ឡាយ រត់​ចោល​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​អារ៉ូ‌អ៊ើរ​ហើយ ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ដែល​នឹង​ដេក​ទៅ ឥត​មាន​អ្នក​ណា​បង្អើល​វា​ឡើយ

3. ឯ​បន្ទាយ​នឹង​បាត់​ចេញ​ពី​ស្រុក​អេប្រា‌អិម​ទៅ ព្រម​ទាំង​រាជ​អំណាច​ពី​ក្រុង​ដាម៉ាស និង​ពី​សំណល់​សាសន៍​ស៊ីរី​ផង គេ​នឹង​ត្រូវ​ហិន‌ហោច ដូច​ជា​សិរី‌ល្អ​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែរ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ។

4. នៅ​គ្រា​នោះ សិរី‌ល្អ​របស់​ពួក​យ៉ាកុប​នឹង​អន់​ថយ​ទៅ ហើយ​សាច់​ធាត់​ធំ​របស់​គេ នឹង​ត្រឡប់​ជា​ស្គាំង‌ស្គម​ទៅ​វិញ

5. ដំណើរ​នោះ​នឹង​បាន​ដូច​ជា​កាល​អ្នក​ចំរូត​កំពុង​ត្រកង​ស្រូវ​នៅ​ដៃ រួច​ច្រូត​កាត់​ទៅ អើ នឹង​បាន​ដូច​កាល​គេ​ច្រូត​សន្សំ​នៅ​ក្នុង​ច្រក​ភ្នំ​រេផែម

6. នឹង​មាន​ផល​ខ្លះ​សល់​នៅ​ដែរ ដូច​ជា​កាល​គេ​អង្រួន​ដើម​អូលីវ គង់​តែ​មាន​ផ្លែ​២ ឬ​៣​នៅ​លើ​ចុង​មែក​ដែល​ខ្ពស់​បំផុត ហើយ​៤ ឬ​៥​នៅ​មែក​សំយាយ​នៃ​ដើម​ណា​ដែល​មាន​ផ្លែ​ច្រើន នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល

7. នៅ​គ្រា​នោះ​មនុស្ស​ទាំង​ពួង​នឹង​បែរ​ជា​មើល​ទៅ រក​ព្រះ​ដែល​បាន​បង្កើត​ខ្លួន​មក ហើយ​ភ្នែក​របស់​គេ នឹង​មើល​ចំ​ទៅ​ឯ​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល

8. គេ​នឹង​លែង​មើល​ទៅ​រក​អាស‌នា​ជា​ស្នាដៃ​របស់​ខ្លួន​គេ ក៏​មិន​មើល​ចំ​ទៅ​ឯ​រូប​ព្រះ ឬ​រូប​ព្រះ‌អាទិត្យ​ដែល​ម្រាម​ដៃ​គេ​បាន​ធ្វើ​ទៀត​ឡើយ

សូមអានជំពូកពេញលេញ អេសាយ 17