គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 16:9-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ដូច្នេះ អញ​នឹង​យំ​ចំពោះ​ដើម​ទំពាំង‌បាយ‌ជូរ​នៃ​ក្រុង​ស៊ីបម៉ា ដូច​ជា​ការ​យំ​របស់​ពួក​យ៉ាស៊ើរ​ដែរ ឱ​ក្រុង​ហែសបូន និង​ក្រុង​អេលាលេ​អើយ អញ​នឹង​ស្រោច​ឯង​ដោយ​ទឹក​ភ្នែក ដ្បិត​សូរ​សំរែក​របស់​សឹក​សង្គ្រាម​បាន​ធ្លាក់​មក​ចំ​នឹង​ការ​ប្រមូល​ផល និង​ការ​ច្រូត​កាត់​របស់​ឯង​ហើយ

10. ដូច្នេះ សេចក្ដី​អំណរ និង​សេចក្ដី​រីក‌រាយ​បាន​ដក​ចេញ​ពី​ស្រែ​ចំការ​ដ៏​ដុះ‌ដាល​របស់​ឯង នៅ​ក្នុង​ចំការ​ទំពាំង‌បាយ‌ជូរ​ឥត​មាន​ឮ​សូរ​ច្រៀង ឬ​សំឡេង​អំណរ​ឡើយ ក៏​នឹង​គ្មាន​អ្នក​ណា​ជាន់​បញ្ចេញ​ទឹក​ទំពាំង‌បាយ‌ជូរ នៅ​ក្នុង​ធុង​ដែរ អញ​បាន​បញ្ឈប់​សូរ​សំរែក នៃ​ការ​ធ្វើ​ទំពាំង‌បាយ‌ជូរ​ហើយ

11. ហេតុ​នោះ ពោះ​អញ​នឹង​បញ្ចេញ​សូរ​ទំនួញ ដូច​សូរ​នៃ​ស៊ុង ដោយ​ព្រោះ​ម៉ូអាប់ ហើយ​ចិត្ត​អញ​ដែរ ពី​ព្រោះ​គារ-ហារ៉ាសែត

12. កាល​ណា​ម៉ូអាប់​ឡើង​ទៅ​ឯ​ទី​ខ្ពស់ ហើយ​នឿយ​ហត់​ដោយ​ការ​ថ្វាយ‌បង្គំ ព្រម​ទាំង​ចូល​ទៅ​អធិ‌ស្ឋាន​ក្នុង​ទី​បរិសុទ្ធ​ផង នោះ​ក៏​មិន​បាន​អ្វី​ឡើយ។

13. នេះ​ហើយ​ជា​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​សាសន៍​ម៉ូអាប់​កាល​ពី​ដើម

14. តែ​ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ក្នុង​រវាង​៣​ឆ្នាំ រាប់​តាម​ឆ្នាំ​របស់​កូន​ឈ្នួល នោះ​សេចក្ដី​រុងរឿង​ឧត្តម​របស់​សាសន៍​ម៉ូអាប់​នឹង​ត្រូវ​គេ​មើល‌ងាយ​វិញ ព្រម​ទាំង​ប្រជា‌ជន​កុះ‌ករ​របស់​គេ​ផង ឯ​សំណល់​ដែល​សល់​នៅ នឹង​បាន​តិច‌តួច​ណាស់ ហើយ​ហោច‌ល្អោញ​ផង។

សូមអានជំពូកពេញលេញ អេសាយ 16