គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 16:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​យក​កូន​ចៀម​ទាំង​ប៉ុន្មាន ដែល​សំរាប់​អ្នក​គ្រប់‌គ្រង​លើ​ស្រុក ចាប់​តាំង​ពី​ក្រុង​សេឡា រហូត​ដល់​ទី​រហោ‌ស្ថាន ផ្ញើ​ទៅ​ឯ​ភ្នំ​នៃ​ពួក​កូន​ស្រី​ស៊ីយ៉ូន

2. ដ្បិត​ពួក​កូន​ស្រី​សាសន៍​ម៉ូអាប់​នឹង​នៅ​ត្រង់​ផ្លូវ​ឆ្លង​ស្ទឹង​អើណូន ប្រៀប​ដូច​ជា​សត្វ​ស្លាប​ដែល​ហើរ​ទៅ​មក ហើយ​ដូច​ជា​កូន​សត្វ​ដែល​ពង្រាត់​ពី​សំបុក

3. ចូរ​ជួយ​ប្រឹក្សា ហើយ​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ចុះ ចូរ​ធ្វើ​ឲ្យ​ស្រមោល​ឯង​បាន​ដូច​ជា​ពេល​យប់ នៅ​វេលា​ថ្ងៃ​ត្រង់ ចូរ​បំពួន​ពួក​អ្នក​ដែល​ត្រូវ​ពង្រាត់​ចេញ​ពី​ស្រុក ហើយ​កុំ​ឲ្យ​ក្បត់​ពួក​អ្នក​រត់​យោង​ខ្លួន​ឡើយ

4. ចូរ​ឲ្យ​ពួក​របស់​អញ ដែល​ត្រូវ​ពង្រាត់​នោះ បាន​អាស្រ័យ​នៅ​ជា​មួយ​នឹង​ឯង​ចុះ ចំណែក​ពួក​ម៉ូអាប់ ចូរ​ឲ្យ​ឯង​ធ្វើ​ជា​ទី​គ្រប​បាំង​ឲ្យ​គេ​បាន​ពួន​រួច​ពី​អ្នក​បំផ្លាញ ទាល់​តែ​ពួក​រឹប‌ជាន់​បាន​សូន្យ​បាត់​ទៅ ការ​បំផ្លាញ​បាន​ឈប់​ស្ងប់ ហើយ​ពួក​ញាំ‌ញី​បាន​អន្តរ‌ធាន​ចេញ​ពី​ស្រុក​អស់​ទៅ

5. នោះ​នឹង​មាន​បល្ល័ង្ក​១ តាំង​ឡើង​ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​១​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ​នឹង​គង់​លើ​បល្ល័ង្ក​នោះ ដោយ​សេចក្ដី​ពិត ទាំង​ជំនុំ‌ជំរះ ហើយ​រក​សំរេច​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។

សូមអានជំពូកពេញលេញ អេសាយ 16