គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 12:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​គ្រា​នោះ​ឯង​នឹង​និយាយ​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទោះ​បើ​ទ្រង់​បាន​ខ្ញាល់​នឹង​ទូល‌បង្គំ​ក៏​ដោយ តែ​ឥឡូវ​នេះ សេចក្ដី​ខ្ញាល់​នោះ​បាន​បែរ​ចេញ​ទៅ​ហើយ ទ្រង់​បាន​កំសាន្ត​ចិត្ត​ទូល‌បង្គំ​វិញ

2. មើល ព្រះ​ទ្រង់​ជា​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ ខ្ញុំ​នឹង​ទុក​ចិត្ត​ឥត​មាន​សេចក្ដី​ខ្លាច​ឡើយ ពី​ព្រោះ​ព្រះ​ដ៏​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​កំឡាំង ហើយ​ជា​បទ​ចំរៀង​របស់​ខ្ញុំ គឺ​ទ្រង់​ដែល​បាន​សង្គ្រោះ​ខ្ញុំ

3. ដោយ​ហេតុ​នោះ​ឯង​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​អំណរ

សូមអានជំពូកពេញលេញ អេសាយ 12