គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 8:7-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សិរី‌ល្អ​នៃ​យ៉ាកុប​ថា ពិត​ប្រាកដ​ជា​អញ​នឹង​មិន​ដែល​ភ្លេច​អំពើ​របស់​គេ​ណា​១​ឡើយ

8. ដោយ​ហេតុ​ទាំង​នោះ តើ​ស្រុក​មិន​ញាប់‌ញ័រ​ទេ​ឬ​អី ហើយ​គ្រប់​ទាំង​មនុស្ស​នៅ​ក្នុង​ស្រុក តើ​មិន​សោយ​សោក​ឬ អើ​ស្រុក​នេះ​ទាំង​មូល​នឹង​ឡើង​លិច​ដូច​ទន្លេ​ធំ នឹង​ចំរើន​ដី ហើយ​ស្រោច‌ស្រព រួច​ស្រក​ទៅ​វិញ ដូច​ជា​ទន្លេ​នៃ​ស្រុក​អេស៊ីព្ទ

9. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​អញ​នឹង​ធ្វើ​ឲ្យ​ព្រះ‌អាទិត្យ​លិច​ទៅ នៅ​ពេល​ថ្ងៃ​ត្រង់ ឲ្យ​ផែនដី​បាន​ទៅ​ជា​ងងឹត កំពុង​ដែល​មេឃ​នៅ​ស្រឡះ​ផង

10. អញ​នឹង​ធ្វើ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ការ​យំ​សោក ហើយ​ឲ្យ​បទ​ចំរៀង​របស់​ឯង​រាល់​គ្នា​ទៅ​ជា​ពាក្យ​ទំនួញ​វិញ អញ​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ចង្កេះ​បាន​ស្លៀក​ដោយ​សំពត់​ធ្មៃ ហើយ​គ្រប់​ទាំង​ក្បាល​បាន​ត្រងោល​ផង អញ​នឹង​ធ្វើ​ឲ្យ​មាន​ការ​យំ​សោក ដូច​ជា​ការ​យំ​សោក​នឹង​កូន​តែ​មួយ ឯ​ចុង​បំផុត​នៃ​ការ​នោះ​នឹង​ត្រូវ​ជា​ថ្ងៃ​យ៉ាង​ល្វីង។

11. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល មាន​គ្រា​មក ដែល​អញ​នឹង​ចាត់​ប្រើ​អំណត់​មក​ក្នុង​ស្រុក មិន​មែន​ជា​អំណត់​ដែល​អត់​អាហារ ឬ​ដែល​ស្រេក​ទឹក​ទេ គឺ​ជា​អំណត់​ខាង​ឯ​ការ​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​វិញ

12. គេ​នឹង​ដើរ​ចុះ​ឡើង​ពី​សមុទ្រ​ម្ខាង​ទៅ​សមុទ្រ​ម្ខាង ហើយ​ពី​ទិស​ខាង​ជើង​រហូត​ដល់​ទិស​ខាង​កើត គេ​នឹង​រត់​ច្រវាត់​ខំ​រក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា តែ​នឹង​មិន​ប្រទះ​ឡើយ

13. នៅ​ថ្ងៃ​នោះ ពួក​ក្រមុំៗ​យ៉ាង​ល្អ និង​ពួក​កំឡោះៗ​នឹង​ល្វើយ​ទៅ​ដោយ​ស្រេក

14. ពួក​អ្នក​ដែល​ស្បថ​ដោយ​អំពើ​បាប​របស់​សាម៉ារី ដោយ​ថា «ដូច​ជា​ព្រះ​ឯង​រស់​នៅ ឱ​ដាន់​អើយ»ហើយ​ថា «ដូច​ជា​ផ្លូវ​ប្រព្រឹត្ត​នៃ​បៀរ-សេបា​បាន​រស់​នៅ»ដែរ ពួក​ទាំង​នោះ​នឹង​ដួល ឥត​ក្រោក​ឡើង​វិញ​ឡើយ។

សូមអានជំពូកពេញលេញ អេម៉ុស 8