គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 8:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​ក៏​បង្ហាញ​ខ្ញុំ​ដូច្នេះ មើល មាន​កំប្រោង​១​ពេញ​ដោយ​ផ្លែ​រដូវ​ក្តៅ

2. ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា អេម៉ុស​អើយ ឯង​ឃើញ​អ្វី នោះ​ខ្ញុំ​ទូល​ឆ្លើយ​ថា ឃើញ​កំប្រោង​ពេញ​ដោយ​ផ្លែ​រដូវ​ក្តៅ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រាប់​ខ្ញុំ​ថា ចុង​បំផុត​បាន​មក​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​ហើយ អញ​នឹង​មិន​ដើរ​បង្ហួស​គេ​ទៅ​ទៀត​ឡើយ

3. ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ​បទ​ចំរៀង​ដែល​ច្រៀង​នៅ​ក្នុង​ព្រះ‌វិហារ នឹង​ត្រឡប់​ជា​សំរែក​ទ្រហោ‌យំ​វិញ នឹង​មាន​សាក‌សព​យ៉ាង​សន្ធឹក​នៅ​គ្រប់​ទី​កន្លែង គេ​នឹង​បោះ​សព​ទាំង​នោះ​ចេញ​ដោយ​ស្ងៀម‌ស្ងាត់។

4. ម្នាល ពួក​អ្នក​ដែល​ចង់​លេប​មនុស្ស​កំសត់​ទុគ៌ត​ទៅ ដើម្បី​នឹង​ធ្វើ​ឲ្យ​មនុស្ស​ក្រីក្រ​នៅ​ក្នុង​ស្រុក​បាត់​ចេញ

សូមអានជំពូកពេញលេញ អេម៉ុស 8