គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 4:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ពួក​គោ​ពី​ស្រុក​បាសាន​អើយ ចូរ​ស្តាប់​ពាក្យ​នេះ​ចុះ ឯង​រាល់​គ្នា​ដែល​នៅ​លើ​ភ្នំ​សាម៉ារី កំពុង​សង្កត់‌សង្កិន​ពួក​ក្រីក្រ ហើយ​ជាន់​ឈ្លី​ពួក​កំសត់​ទុគ៌ត ឯង​និយាយ​ដល់​ចៅ‌ហ្វាយ​របស់​ខ្លួន​ថា ចូរ​នាំ​យក​មក​ឲ្យ​យើង​បាន​ផឹក​ជា​មួយ​គ្នា

2. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​បាន​ស្បថ​ដោយ​សេចក្តី​បរិសុទ្ធ​របស់​ទ្រង់​ថា ចាំ​មើល​ចុះ នឹង​មាន​គ្រា​មក​លើ​ឯង​រាល់​គ្នា ជា​គ្រា​ដែល​គេ​នឹង​ដឹក​អូស​នាំ​ឯង​រាល់​គ្នា​ចេញ​ទៅ ដោយ‌សារ​ទំពក់ និង​សំណល់​នៃ​ឯង​រាល់​គ្នា​ដោយ​សន្ទូច

3. នោះ​ឯង​រាល់​គ្នា​នឹង​ចេញ​តាម​ចន្លោះ​កំផែង​បែក​បាក់ ត្រង់​ទៅ​ខាង​មុខ​រៀង​ខ្លួន ហើយ​ឯង​រាល់​គ្នា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​បន្ទាយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

4. ឱ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូរ​មក​ឯ​បេត-អែល​ហើយ​ប្រព្រឹត្ត​អំពើ​រំលង​ចុះ ក៏​មក​ឯ​គីលកាល​ដែរ ហើយ​ចំរើន​អំពើ​រំលង​ជា​ច្រើន​ឡើង ចូរ​នាំ​យក​យញ្ញ‌បូជា​របស់​ឯង​មក​រាល់​តែ​ព្រឹក ហើយ​ដង្វាយ​១​ភាគ​ក្នុង​១០​របស់​ឯង​រាល់​តែ​៣​ថ្ងៃ

5. ត្រូវ​ឲ្យ​បូជា​ថ្វាយ​នំបុ័ង ដែល​មាន​ដំបែរ​ទុក​ជា​ដង្វាយ​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ប្រាប់​យ៉ាង​ច្បាស់​ឲ្យ​បាន​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត ដ្បិត​ឯង​រាល់​គ្នា​គាប់​ចិត្ត​យ៉ាង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា។

6. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ក៏​ឲ្យ​ឯង​រាល់​គ្នា​មាន​ធ្មេញ​ស្អាត នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង ហើយ​ឲ្យ​ខ្វះ​ខាត​អាហារ​នៅ​គ្រប់​ទី​កន្លែង​របស់​ឯង ទោះ​បើ​យ៉ាង​នោះ គង់​តែ​ឯង​មិន​បាន​វិល​ត្រឡប់​មក​ឯ​អញ​ដែរ

សូមអានជំពូកពេញលេញ អេម៉ុស 4