គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 3:8-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. រីឯ​សិង្ហ​បាន​ស្រែក​គ្រហឹម​ហើយ តើ​មាន​អ្នក​ណា​ដែល​មិន​ព្រម​ខ្លាច ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ តើ​មាន​អ្នក​ណា​នឹង​ទប់​មិន​ទាយ​បាន​ឬ។

9. ចូរ​ប្រកាស​ប្រាប់​នៅ​ក្នុង​ដំណាក់ នៅ​ក្រុង​អាសដូឌ​ហើយ​ក្នុង​ដំណាក់​នៅ​ស្រុក​អេស៊ីព្ទ​ផង​ថា ចូរ​មូល​គ្នា​មក​នៅ​លើ​អស់​ទាំង​ភ្នំ​របស់​ស្រុក​សាម៉ារី ពិចារណា​មើល​ការ​កោលា‌ហល​យ៉ាង​ធំ និង​ការ​សង្កត់‌សង្កិន ដែល​កើត​មាន​នៅ​កណ្តាល​ស្រុក​នោះ​ចុះ

10. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា គេ​មិន​ចេះ​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ទេ គេ​ជា​ពួក​អ្នក​ដែល​សន្សំ​ទុក​នូវ​សេចក្តី​ច្រឡោត និង​ការ​រឹប​ជាន់​នៅ​ក្នុង​អស់​ទាំង​ដំណាក់​របស់​គេ

11. ហេតុ​នោះ​បាន​ជា​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នឹង​មាន​ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​ស្រុក វា​នឹង​នាំ​ឲ្យ​កំឡាំង​ឯង​អន់​ថយ​ចុះ នោះ​អស់​ទាំង​ដំណាក់​របស់​ឯង​នឹង​ត្រូវ​រឹប​ជាន់​វិញ

12. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អ្នក​គង្វាល​ដោះ​ជើង​២ និង​ត្រចៀក​១​កំណាត់ ចេញ​ពី​មាត់​សិង្ហ​យ៉ាង​ណា នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​អង្គុយ​នៅ​ទី​កៀន​ដំណេក ហើយ​លើ​ខ្នើយ​កំណល់​ធ្វើ​ពី​សូត្រ នៅ​ក្នុង​ក្រុង​សាម៉ារី នឹង​បាន​ដោះ​ឲ្យ​រួច​យ៉ាង​នោះ​ដែរ។

13. ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ស្តាប់​ចុះ ហើយ​ធ្វើ​បន្ទាល់​ទាស់​នឹង​ពួក​វង្ស​យ៉ាកុប

14. ដ្បិត​នៅ​ថ្ងៃ​ដែល​អញ​ទំលាក់​អំពើ​រំលង​របស់​អ៊ីស្រា‌អែល​ទៅ​លើ​គេ​វិញ នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​អាសនា​នៃ​បេត-អែល​ទាំង​ប៉ុន្មាន​ដែរ ស្នែង​អាសនា​ទាំង​នោះ​នឹង​ត្រូវ​កាត់​ចេញ​ឲ្យ​ធ្លាក់​ដល់​ដី

សូមអានជំពូកពេញលេញ អេម៉ុស 3